ភ្នំពេញៈ អាជ្ញាធរខណ្ឌសែនសុខ លោក បឹុល កុសល បានប្រាប់(នគរដ្រេហ្គន)តាមទូរស័ព្ទនារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ថាៈ ពាក់ព័ន្ធនឹងទីតាំងវេលុយវីងយីហោ(គឹម ឡុង)ផ្ទះល្វែងផ្លូវK4A សង្កាត់ទឹកថ្លាជាកន្លែងបើកកត់កន្ទុយលេខយ៉ាងចំហរ នោះ គឺលោកបានប្រាប់ទៅសមត្ថកិច្ចហើយអោយធ្វើការបង្ក្រាបករណីនេះ ដោយមិនអោយមានអំពើល្មើសច្បាប់។ ទោះជាលោកអភិបាលខណ្ឌមានវិធានការណ៍ក្តី ប៉ុន្តែម្ចាស់ទីតាំងវិញបានប្រាប់ថាគាត់មានច្បាប់ត្រឹមត្រូវសម្រាប់ការបើកវេលុយវីងនិងកត់ឆ្នោតខ្មែរ។ លោក គឹម ឡុង និយាយយ៉ាងដូច្នេះថា”ខ្ញុំជាអ្នកធ្វើការមិនមែនចេះតែធ្វើអីខុសច្បាប់ទេ អោយតែឆ្នោតខ្មែរសុទ្ធតែមានច្បាប់” លោកបន្តថាៈ “កុំអោយតែរាយការណ៍ទៅមេខ្ញុំពិតជាគ្មានបញ្ហាគឺលោកអធិការ”។
គួរំលឹកថាៈ ទីតាំងបនល្បែងកត់កន្ទុយលេខដ៏ធំបានដំណើរការយ៉ាងរលូនបែបចំហរ សង្ស័យសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានជួយបិទបាំង ឬមិនបានឃើញជ្រាបជុំវិញរឿងនេះអាចនិយាយថាដោយសារថ្នាក់ក្រោមទុកជាឆ្នាំងបាយ?
គេបានរាយការណ៍អោយដឹងថាៈ ទីតាំងបើកកត់កន្ទុយលេខនេះគឺជ្រកក្រោមកន្លែងធ្វើអាជីវកម្មវេលុយវីងយីហោ(គឹម ឡុង)ស្ថិតនៅផ្ទះល្វែងលេខ១៨B ផ្លូវK4A សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាក្សីនៅទីនោះនិយាយថាៈ នាវេលាម៉ោង២រសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦នេះ គេបានឃើញអ្នកញៀនល្បែងចូលទៅចាក់ជាបន្តកន្ទុយគ្នាហូហែរ និងមានអ្នកចាំកត់ឆ្នោតពី៤ទៅ៥នាក់ ដោយឡែកអ្នកធ្វើការងារខាងវេលុយវីងមានតែម្នាក់ប៉ុណ្ណោះ។
ប្រជាពលរដ្ឋនៅទីនោះបានបង្ហើបថាៈ ជាទម្លាប់គឺមានសមត្ថកិច្ចមកកាន់ទីនោះ មកចាក់ផង មកយកលុយផង តែមិនដឹងខាងណាពិតប្រាកដ ធ្វើអោយពួកគាត់ភ័យខ្លាចរឿងអសន្តិសុខបទល្មើសកើតចេញពីបនល្បែងទាំងនេះ។
ពាក់ព័ន្ធករណីនេះលោក សុខ សុផល នាយប៉ុស្តិរដ្ឋបាលទឹកថ្លា បានអោយដឹងថាៈ ខ្ញុំអត់ទាន់បានដឹងរឿងនេះនៅឡើយទេ តែចាំចុះពិនិត្យមើល បើមានមែននឹងសុំគោលការណ៍ពីថ្នាក់លើបង្ក្រាប។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានអោយដឹងស្រដៀងគ្នានឹងលោកនាយប៉ុស្តិ ដោយលោកគ្រាន់តែសង្កត់ធ្ងន់ថាៈ បើលោកទទួលបានព័ត៍មាននេះពិតដឹងថាបើកកត់កន្ទុយលេខ នឹងសុំគោលការណ៍តំណាងអយ្យការចុះបង្ក្រាប។
នៅសង្កាត់ទឹកថ្លាមានទីតាំងកត់កន្ទុយលេខច្រើន សូម្បីតែនៅភូមិចុងថ្នល់ខាងលិច ក៏សំបូរបែបជ្រកក្រោមកន្លែងវេលុយវីងដូចគ្នា អត់ឃើញសមត្ថកិច្ចបង្ក្រាបទេ៕
ដោយ សុខ ខេមរា