កីឡាករ មាឃ សុវណ្ណារ៉ាប្រើស្នៀតជង្គង់ និងកែងផ្តួល កីឡាករ ជ័យ សុផលត្រឹមទឹកទី១

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីមានឱកាសឡើងទៅវគ្គ១៦នាក់បន្តកីឡាករ មាឃ សុវណ្ណារ៉ា មក ពីក្លិបរាជសីហ៍ខេត្តរតនគិរីបានបញ្ចេញ អស់ពីសមត្ថភាព ដោយប្រើស្នៀតជង្គង់និងកែងវាយផ្តួលដៃគូប្រកួតរបស់ខ្លួនគឺកីឡាករ ជ័យ សុផល មកពីក្លិបបាគងមានប្ញទ្ធិ ខេត្តសៀមរាបឲ្យអាជ្ញាកណ្តាលបញ្ឈប់ត្រឹមទឹកទី១កាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៦ នៅក្នុងកម្មមវិធីកំពូលជើងឯក TV5 NOCK OUT លើសង្វៀនទូរទស្សន៍ ប៉ុស្តិ៍លេខ៥ ។

ដោយសារចង់ឆ្លងផុតការប្រកួតជម្រុះ វគ្គទី១ដែលមានសមាសភាពកីឡាករ រហូតដល់ទៅ៣២នាក់នោះកីឡាករ មាឃ សុវណ្ណារ៉ា បានព្យាយាមវាយសន្ធាប់តាំងពីវិនាទីដំបូងទៅលើកីឡាករ ជ័យ សុផល ដោយគេប្រើទាំងកណ្តាប់ដៃជង្គង់កែងនិងស្នៀតជើងទាត់ទីបំផុតលោក ងួន និត អាជ្ញាកណ្តាលបានរាប់ទៅលើកីឡាករ ជ័យ សុផល រហូតដល់១០មិនអាចបន្តការ ប្រកួតបានក៏សម្រេចបញ្ឈប់តែម្តង ។

យ៉ាងណាក៏ដោយ ក៏លោក ងួន និត បានអះអាងប្រាប់ប្រធានវិនិច្ឆ័យរបស់លោកពីសកម្មភាពប្រកួតរវាងកីឡាករ មាឃ សុវណ្ណារ៉ា នឹង ជ័យ សុផល នៅមុនពេល ជ័យ សុផល ដួល ដោយលោកបានស្រែក ថា ស្តុប រួចហើយកែងដៃរបស់កីឡាករ មាឃ សុវណ្ណារ៉ា ក៏បញ្ជូនមកដល់ក្បាល សុផល ព្រមតែគ្នាតែម្តង ។

ការសម្រេចឲ្យកីឡាករ មាឃ សុវណ្ណារ៉ា ឈ្នះដោយចាត់ទុកកីឡាករសុផលបោះ បង់ការប្រកួតខាងលើនេះធ្វើឡើងតាម រយៈទិដ្ឋភាពជាក់ស្តែងនិងយោងទៅលើ សម្តីលោកអាជ្ញាកណ្តាល ងួត និត ដែលជា អ្នកនៅជិតកីឡាករជាងគេ។ ម្យ៉ាងវិញ ទៀតចៅក្រមទាំង៥នាក់ក៏យល់ស្របថា កីឡាករ សុផល បានបាត់បង់ម្ចាស់ការក្នុងការប្រកួតតាំងពីមុនកីឡាករ សុវណ្ណារ៉ា វាយពុះកែងពីលើក្បាលមកម្លេ៉ះ។ ទាំងអស់នេះគឺក្រុមគណៈកម្មការកីឡាប្រដាល់បានយកមកធ្វើសំអាងដើម្បីកាត់សេចក្តីឈ្នះ និងចាញ់ដោយផ្តល់អាទិភាពទៅឲ្យកីឡាករ មាឃ សុវណ្ណារ៉ា ទៀតឈ្នះបានឡើងបន្ត ចូលវគ្គ១៦នាក់ ។ ដោយឡែកការប្រកួតដណ្តើមកៅអីវគ្គទី២ក្នុងកម្មវិធីខាងលើនេះដែរគឺកីឡាករ ប្រាក់ ស៊ីណាត មកពីក្លិបតាឯកដំបងដែកមានប្ញទ្ធីខេត្តព្រៃវែងទទួលបានជ័យជម្នះលើកីឡាករ សិទ្ធ លីជា មកពី ក្លិបសាមគ្គីកូនខ្មែរដោយពិន្ទុក្រោយពីប្រកួតគ្នាយ៉ាងស្វិតស្វាញអស់រយៈពេល៣ទឹករួចមក។ ដូច្នេះសប្តាហ៍ទី៦នេះគណៈកម្មការ បានរកឃើញកីឡាករ មាឃ សុវណ្ណារ៉ា និង កីឡាករ ប្រាក់ ស៊ីណាត សម្រាប់ឡើងទៅវគ្គ១៦នាក់ឈានទៅដណ្តើមកំពូលជើង ឯក TV5 NOCK OUT ។

គួរបញ្ជាក់ថា ចំពោះជុំទី១វគ្គជម្រុះ កីឡាករ៣២នាក់រហូតមកដល់ពេល ដំណើរការប្រកួតបានចំនួន៦សប្តាហ៍ហើយនៅសល់តែ៣សប្តាហ៍ទៀតប៉ុណ្ណោះនឹងឈានចូលជុំទី២វគ្គជម្រុះ១៦នាក់ ដូច្នេះ កីឡាករដែលមានឈ្មោះក្នុងវគ្គទី២សប្តាហ៍ទី១ទំនងកំពុងខិតខំហ្វឹកហាត់បន្ថែមដើម្បីឆ្លងផុតវគ្គទី២នេះ ៕

photo798693325706209372 photo798693325706209371

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print