អ្នកជំនាញ៖ ច្បាប់អចលនទ្រព្យគួរតែត្រូវបានពង្រឹងបន្ថែមទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា

ចែករំលែក៖

អ្នកជំនាញផ្នែកអចលនទ្រព្យមីយ៉ាន់ម៉ាបានឱ្យដឹងថា ទីផ្សារអចលនទ្រព្យមីយ៉ាន់ម៉ានឹងកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត ប្រសិនបើបទប្បញ្ញត្តិស្តីពីតម្លៃ និងបញ្ហា ដែលជាប់ពាក់ព័ន្ធនឹងទីផ្សារអចលនទ្រព្យជាច្រើនទៀត ត្រូវបានពង្រឹងនោះ ។ នៅក្នុងកម្មវិធី Property Report Congress Myanmar 2016 នោះ ក្រុមហ៊ុនអភិវឌ្ឍផ្នែកអចលនទ្រព្យ និងធនាគារជាច្រើនបានជំរុញរដ្ឋាភិបាលឱ្យធ្វើកំណែទម្រង់បទបញ្ញត្តិ និងហេដ្ឋារចនាសម្ព័ន្ធជាដើម ។

លោក Tony Picon នាយកគ្រប់គ្រងក្រុមហ៊ុន Collier International Myanmar បានមានប្រសាសន៍ថា ប្រទេសនេះចាំបាច់ត្រូវតែគ្រប់គ្រងតម្លៃអចលនទ្រព្យ និងផ្តោតទៅលើផ្ទះដែលមានតម្លៃសមរម្យ ។

លោកបានបន្ថែមទៀតថា អាផាតមិនមួយ ដែលមានតម្លៃ ៣០.០០០ដុល្លារសហរដ្ឋអាមេរិកក្នុងប្រទេសថៃ មានប្រហែលជា ៣០ម៉ែត្រការ៉េ ប៉ុន្តែតម្លៃដូចគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ាវិញមានតែ១៥ម៉ែត្រការ៉េតែប៉ុណ្ណោះ ។ យើងចាំបាច់ត្រូវតែសំឡឹងមើលតម្លៃជាក់លាក់មួយដែលអាចទទួលយកបាន ហើយតម្លៃនេះចាំបាច់ត្រូវតែផ្លាស់ប្តូរ ។

លោកPicon បានជំរុញរដ្ឋាភិបាលឲ្យផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតទៅលើគេហដ្ឋាន ដែលមានតម្លៃសមរម្យ សម្រាប់បុគ្គលិកដែលពឹងផ្អែកទៅលើប្រាក់ខែ ។

នាពេលបច្ចុប្បន្ននេះ គេហដ្ឋានដែលមានតម្លៃសមរម្យភាគច្រើន គឺស្ថិតនៅឆ្ងាយពីកណ្តាលទីក្រុង កន្លែងដែលក្រុមហ៊ុនមានទីតាំងនៅទីនោះ។

លោកបានចាត់ទុកការធ្វើដំណើរគឺជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់កម្មករការិយាល័យ។

សម្រាប់គំនិតរបស់ខ្ញុំ ប្រទេសមីយ៉ាន់ម៉ាគួរតែស្វែងរកវិធីដើម្បីធានាថា កម្មករការិយាល័យត្រូវតែអាចទទួលបានហិរញ្ញវត្ថុ ដូច្នេះ ពួកគេអាចទិញអចលនទ្រព្យដោយពួកគេបាន។

លោកបានបន្ថែមទៀតថា ភូមាចាំបាច់ត្រូវតែដោះស្រាយបញ្ហាក្រៅពីបញ្ហាហិរញ្ញវត្ថុ។ ប្រព័ន្ធធានាគារគឺមានសារៈសំខាន់ ប៉ុន្តែអ្វីដែលខ្វះខាតនោះគឺបទបញ្ញត្តិសមស្រមមួយក្នុងការទទួលបានហិរញ្ញវត្ថុ។

ក្រុមហ៊ុន Collier MD នេះបានឱ្យដឹងទៀតថា នៅក្នុងប្រទេសថៃ គេហដ្ឋានដែលមានតម្លៃទាបតែតែងចាប់ផ្តើមក្នុងតម្លៃចាប់ប្រហែលជា ៣០.០០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយឯកតា ប៉ុន្តែបុគ្គល ដែលរកចំណូលបានតែពី ៥០០ ទៅ១.០០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ អាចខ្ចីពីធនាគារបាន។

ធានាគារពាណិជ្ជកម្មជាច្រើននៅក្នុងប្រទេសមីយ៉ាន់មានៅតែមានភាពស្ទាក់ស្ទើរដើម្បីផ្តល់កម្ចីដល់អ្នកទិញទាំងនោះដោយសារតែខ្លាចបាត់បង់ប្រាក់ ខណៈដែលអចលនទ្រព្យ ដែលពួកគេទិញនៅតែមិនត្រូវបានគេចាត់ទុកថាមានការធានាគារនៅឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យឥណទានកំពុងតែត្រូវបានគ្រោងឡើងផងដែរ ពោលជាកន្លែង ដែលធនាគារពាណិជ្ជអាចពិនិត្យមើលប្រវត្តិហិរញ្ញវត្ថុរបស់អ្នកខ្ចីបាន។

លោក Kim Chaw Su ប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន KBZGroup បានស្វាគមន៍ចំពោះជំហររបស់រដ្ឋាភិបាល ដែលនឹងបង្កើតនូវការិយាល័យឥណទាននេះ ៕

mynamr

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print