លទ្ធផលនៃការស្ទង់មតិថ្មីកាលពីថ្ងៃទី០៧ ខែសីហា បានពង្រឹងអំណាចយោធានៅក្នុងឆាកនយោបាយថៃ។ ពលរដ្ឋថៃបាននាំគ្នាទៅបោះឆ្នោតប្រជាមតិទៅលើរដ្ឋធម្មនុញ្ញថ្មី ដែលរៀបចំឡើងដោយរដ្ឋាភិបាលយោធា កាលពីថ្ងៃទី០៧ ខែសីហា ហើយលទ្ធផលដែលរាប់សន្លឹកឆ្នោតបាន ៩៤ភាគរយបង្ហាញឲ្យឃើញថា ពលរដ្ឋដល់ទៅ ៦១,៤ភាគរយបានគាំទ្ររដ្ឋធម្មនុញ្ញថ្មី និង ៣៧,៩ភាគរយបានច្រានចោល។
ដូច្នេះក្រោយការកាន់អំណាចរយៈពេលជាង២ឆ្នាំកន្លងមករបស់យោធា ពលរដ្ឋថៃបានគាំទ្ររដ្ឋធម្មនុញ្ញថ្មី សម្រាប់រដ្ឋាភិបាលស៊ីវិល ប៉ុន្តែតួនាទីរបស់យោធានៅក្នុងឆាកនយោបាយកាន់តែមានអត្ថិពលជាងមុនទៅទៀត។
រដ្ឋធម្មនុញ្ញថ្មីបានគាំទ្រសិទ្ធគ្រប់គ្រងរបស់កម្លាំងយោធាទៅលើរដ្ឋសភាដែលជាស្ថាប័នបង្កើតច្បាប់។ រដ្ឋធម្មនុញ្ញាថ្មីអនុញ្ញាត្តិឲ្យមន្ត្រីយោធាតែងតាំងសមាជិកក្នុងសភា។ ជាក់ស្តែងរដ្ឋធម្មនុញ្ញថ្មីអនុញ្ញាត្តិ យោធាតែងតាំងសមាជិក២៥០ក្នុងសភា។ ទាំងនោះមានន័យថា ក្រុមអ្នកបង្កើតច្បាបថៃគឺមានយោធាភាគច្រើនជានិច្ច ដែលជាផលលំបាកនៅក្នុងការអនុម័តច្បាប់អ្វីមួយនៅពេលដែលយោធាមិនឯកភាពនោះ ដោយសារតែយោធាមានសម្លេងភាគច្រើនក្នុងសភា។
តាមលទ្ធផលខាងលើនឹងជាការបើកផ្លូវសម្រាប់ការបោះឆ្នោតនាឆ្នាំក្រោយនេះ ។ រដ្ឋាភិបាលស៊ីវិលក្រោយៗនេះស្ថិតនៅក្រោមអត្ថិពលរបស់យោធាជានិច្ចមិនអាចធ្វើអ្វីតាមការចង់បានរបស់រដ្ឋាភីបាលនោះឡើយ។
កន្លងមកគណបក្សភឿថៃ របស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន បានច្រាន់ចោលរដ្ឋធម្មនុញ្ញខាងលើ ។ ប៉ុន្តែរដ្ឋាភិបាលយោធារបស់លោក ប្រាយុទ្ធចាន់អូចារ្យ បានហាមប្រាមគ្រប់គណបក្សនយោបាយបាយចេញមុខប្រឆាំនិងរដ្ឋធម្មនុញ្ញនោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី