ទីលានTian Anmenបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដងដើម្បីកាន់ទុក្ខចំពោះលោក Wu Bangguo

ចែករំលែក៖

អន្តរជាតិ ៖ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ១៤ ខែតុលា ដើម្បីកាន់ទុក្ខចំពោះលោក Wu Bangguo ទីលានTian Anmen បានបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង ។

សូមបញ្ជាក់ថា លោក Wu Bangguo ជាសមាជិកដ៏ឆ្នើមរបស់បក្សកុម្មុយនីស្តចិន ជាយុទ្ធជនកុម្មុយនីស្តនិយមដែលបានឆ្លងកាត់ការពិសោធក្នុងរយៈពេលយូរ ជាអ្នកបដិវត្តន៍ អ្នកនយោបាយដ៏លេចធ្លោនៃវណ្ណៈអធន និងជាអ្នកដឹកនាំដ៏ឆ្នើមរបស់បក្សនិងរដ្ឋចិន ។ លោកធ្លាប់កាន់តួនាទីជាសមាជិកការិយាល័យនយោបាយ និងជាលេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមចិនអាណត្តិទី ១៤ សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៥ សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៦ និងអាណត្តិទី ១៧ អតីតឧបនាយករដ្ឋមន្ត្រីក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១០ និងនីតិកាលទី១១ ។ គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោកបានទទួលមរណភាពក្នុងជន្មាយុ ៨៤ ឆ្នាំដោយសាយរោគាពាធ កាលពីម៉ោង៤និង៣៦នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅក្រុងប៉េកាំង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print