សម្តេចធិបតី ៖ តើការចូលរួមថែរក្សាសន្តិភាពផ្ទៃក្នុង ក្នុងតំបន់ និងលើពិភពលោកផ្ដល់អត្ថប្រយោជន៍ដូចម្តេចខ្លះដល់កម្ពុជា?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កម្ពុជាមិនចូលរួមជាមួយយន្តការណាដែលប្រឆាំងប្រទេសណាមួយនោះឡើយ។ កម្ពុជាចូលរួមតែជាមួយយន្តការណា ដែលផ្តល់ផលប្រយោជន៍ដោយគ្រប់ភាគី ដើម្បីជំរុញសេដ្ឋកិច្ច និងការអភិវឌ្ឍ។

ក្នុងឱកាសអញ្ជើញជាអធិបតី «ខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក» នៅព្រឹកថ្ងៃចន្ទទី១៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ កម្ពុជា ត្រូវការសន្តិភាពជាចាំបាច់ក្នុងការអភិវឌ្ឍ ពោលគឺសន្តិភាពផ្ទៃក្នុងប្រទេសផង ក្នុងតំបន់ផង ព្រមទាំងសន្តិភាពនៅទូទាំងពិភពលោកផងដើម្បីធានាបាននូវនិរន្តរភាពនៃការអភិវឌ្ឍរបស់ខ្លួន។

ជាក់ស្ដែង សម្តេចធិបតី បានលើកឡើងនូវទឡ្ហីករណ៍ថា សង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន បានពន្យារពេលការដឹកជញ្ជូន បង្កើនថ្លៃដឹកខ្ពស់ និងបង្ខំឱ្យកម្ពុជាត្រូវដំឡើងថ្លៃទំនិញដើម្បីទប់ទល់ជាមួយនឹងការចំណាយ ដែលវាជាការបង្កផលលំបាក និងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងមកលើការនាំចេញរបស់កម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ កម្ពុជាទទួលបានលទ្ធផលជាប្រទេសមានការអភិវឌ្ឍ និងមានសក្ដានុពលនៅក្នុងតំបន់ មិនមែនកើតឡើងដោយការចៃដន្យ ឬទេវតាជាអ្នកផ្ដល់ឱ្យនោះទេ ប៉ុន្ដែគឺបានកើតចេញពីការដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្ដច្បាស់លាស់របស់ថ្នាក់ដឹកនាំគ្រប់ជំនាន់ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

សម្ដេចធិបតីថ្លែងថា ៖ ក្នុងរយៈពេល២០ ឆ្នាំនេះ លទ្ធផលដែលយើងទាញបាន តាមរយៈការកែប្រែពីភាពឯកោរបស់យើងទាំងការទូត និងសេដ្ឋកិច្ច យើងចូលទៅក្នុងសមាហរណកម្ម ជាមួយនឹងយន្តការពហុភាគី យន្តការតំបន់ ធ្វើឲ្យកម្ពុជារីកចម្រើន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print