បញ្ជូន​ខ្លួនមនុស្សចំនួន​ ០៥នាក់​ ទៅសាលា​ដំបូងខេត្តបាត់ដំបង​ ពាក់ព័ន្ធករណីជួញដូរមនុស្សខុសច្បាប់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំង​សមត្ថកិច្ច​ការិយាល័យនគរ​បាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត​ បានបង្ហាញមុខ​ជនសង្ស័យ​ចំនួន​ ០៥នាក់​ ជាសាធារណៈ​ មុននិងបញ្ជូនខ្លួនទៅ​សាលាដំបូងខេត្ត​ ដើម្បី​បន្ត​តាម​ច្បាប់​ ក្រោយឃាត់ខ្លួន​ពាក់ព័ន្ធករណីជួញដូរមនុស្សខុសច្បាប់​ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានឱ្យដឹង​ទៀត​ថា​ ក្នុងប្រតិបត្តិការនោះ​ ដោយមានការសម្របសម្រួលលើនីតិវិធីពី លោក​ កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្រុមទី២១ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង កម្លាំងនគរបាលផែនការងារ​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោកវរសេនី យ៍ឯក ចៀក ថានិន នាយការិយាល័យ រួមជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ធ្វើការ ងាររដ្ឋបាល​នៅលើដងផ្លូវ និងបានឃាត់រថយន្ត ០១ គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ស្តារិចពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ ២០០៨ ពាក់ផ្លាកលេខ ភ្នំ ពេញ 2AZ- 8139 ក្នុងនោះពិនិត្យឃើញមានជនជាតិចិន០១នាក់ ពេលនោះជនជាតិចិនរូបនេះក៏ បានសុំការអន្តរាគមន៍ដល់រូបគាត់ត្បិតរូបគាត់កំពុងរងគ្រោះក្នុងករណី(ជួញដូរ) ដូចនេះសមត្ថកិច្ចនាំអ្នកទាំងអស់មកធ្វើការសាកសួរ នៅស្នងការដ្ឋាន​ ដែលតាមការ​សាកសួរគាត់ឆ្លេីយថា​ រូបគាត់ត្រូវគេនាំពីស្វាយរៀងទៅប៉ោយប៉ែតក្នុងទម្រង់នៃការជូញដូរ​ ដែលសុំសមត្ថកិច្ចជួយគាត់ផង។ 

ពេលសាកសួរដឹងថាជនជាតិចិនឈ្មោះLI JIAN ភេទប្រុស អាយុ ៤១ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ 

និងជនជាតិខ្មែរ ០៤ នាក់ទៀតគឺ៖

១-ឈ្មោះ ហូ ថៃប្រសិទ្ធ ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជ ធានីភ្នំពេញ  (ជាអ្នកបើករថយន្ត )។

២-ឈ្មោះ នុត និមល ភេទប្រុស អាយុ ៥០ ឆ្នាំ មានទីលំនៅភូមិព្រែកកំពឹស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៣-ឈ្មោះ ភឹម ច័ន្ទសីលា ភេទប្រុ ស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៤-ឈ្មោះ ហៀង ម៉េង ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅ ខេត្តកំពង់ស្ពឺ ។

អ្នកបេីករថយន្តបានត្រូវគេជួលឱ្យដឹកជនជាតិចិនពីស្វាយរៀងទៅក្រុងប៉ោយប៉ែតហេីយផ្តើមពីការសា​កសួរនេះនិងដោយបានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា សមត្ថកិច្ចបានធ្វេីការទំនាក់ទំនងជាមួយសមត្ថកិច្ចខេត្តព្រះសី​ហនុ​ រហូត​ឈានទៅធ្វេីការឃាត់​ខ្លួនឈ្មោះមោះ ស៊ាត គឹមហេង ភេទប្រុស អាយុ ២៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដែលតាមចម្លេីយ​សារភាពបានឆ្លេីយថា​ មានជនជាតិចិនមិនស្គាល់មុខ(តាមតេឡេក្រាម)ឱ្យគាត់រកជួលរថយន្តដឹកជនជាតិចិន(ជនរងគ្រោះ)រូបនេះពីខេត្តស្វាយរៀងទៅក្រុងប៉ោយប៉ែត។ 

បច្ចុប្បន្ន​ជនរងគ្រោះជាជនជាតិចិន​ ត្រូវបានអនុញ្ញាតិឱ្យវិលទៅ​វិញ​តាមការយល់​ព្រមពីលោកព្រះរាជអាជ្ញា រីឯជនជាតិខ្មែរត្រូវ​សមត្ថកិច្ចរៀបចំបញ្ជូនទៅសាលាដំបូងដេីម្បីអនុវត្តតាមផ្លូវច្បាប់។ 

គួរបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនោះ​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ បានដកហូតបានវត្ថុតាងរួមមាន៖ 

– រថយន្ត ០១ គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ស្តារិច ពណ៌ ទឹកប្រាក់ ស៊េរីឆ្នាំ ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-8139 

– រថយន្ត ០១គ្រឿង ម៉ាក Lexus HS250H ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BZ-8582 

– ទូរស័ព្ទដៃ ០៩ គ្រឿង 

– ខ្សែអង្រឹង មួយចំនួន 

– ខ្នើយ ០១

– កាតសារព័ត៌មាន ចំនួន ០៣ 

– ដបទឹក សម្រាប់ដាក់ទឹកនោម ចំនួន ០៣ ដប៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print