ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះថា៖ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានបង្ហាញមុខជនសង្ស័យចំនួន ០៥នាក់ ជាសាធារណៈ មុននិងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីបន្តតាមច្បាប់ ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរមនុស្សខុសច្បាប់ យកមកសាកសួររហូតបញ្ចប់នីតិវិធី។
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការនោះ ដោយមានការសម្របសម្រួលលើនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្រុមទី២១ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនី យ៍ឯក ចៀក ថានិន នាយការិយាល័យ រួមជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ធ្វើការ ងាររដ្ឋបាលនៅលើដងផ្លូវ និងបានឃាត់រថយន្ត ០១ គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ស្តារិចពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ ២០០៨ ពាក់ផ្លាកលេខ ភ្នំ ពេញ 2AZ- 8139 ក្នុងនោះពិនិត្យឃើញមានជនជាតិចិន០១នាក់ ពេលនោះជនជាតិចិនរូបនេះក៏ បានសុំការអន្តរាគមន៍ដល់រូបគាត់ត្បិតរូបគាត់កំពុងរងគ្រោះក្នុងករណី(ជួញដូរ) ដូចនេះសមត្ថកិច្ចនាំអ្នកទាំងអស់មកធ្វើការសាកសួរ នៅស្នងការដ្ឋាន ដែលតាមការសាកសួរគាត់ឆ្លេីយថា រូបគាត់ត្រូវគេនាំពីស្វាយរៀងទៅប៉ោយប៉ែតក្នុងទម្រង់នៃការជូញដូរ ដែលសុំសមត្ថកិច្ចជួយគាត់ផង។
ពេលសាកសួរដឹងថាជនជាតិចិនឈ្មោះLI JIAN ភេទប្រុស អាយុ ៤១ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ
និងជនជាតិខ្មែរ ០៤ នាក់ទៀតគឺ៖
១-ឈ្មោះ ហូ ថៃប្រសិទ្ធ ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជ ធានីភ្នំពេញ (ជាអ្នកបើករថយន្ត )។
២-ឈ្មោះ នុត និមល ភេទប្រុស អាយុ ៥០ ឆ្នាំ មានទីលំនៅភូមិព្រែកកំពឹស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ភឹម ច័ន្ទសីលា ភេទប្រុ ស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៤-ឈ្មោះ ហៀង ម៉េង ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅ ខេត្តកំពង់ស្ពឺ ។
អ្នកបេីករថយន្តបានត្រូវគេជួលឱ្យដឹកជនជាតិចិនពីស្វាយរៀងទៅក្រុងប៉ោយប៉ែតហេីយផ្តើមពីការសាកសួរនេះនិងដោយបានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា សមត្ថកិច្ចបានធ្វេីការទំនាក់ទំនងជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ រហូតឈានទៅធ្វេីការឃាត់ខ្លួនឈ្មោះមោះ ស៊ាត គឹមហេង ភេទប្រុស អាយុ ២៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដែលតាមចម្លេីយសារភាពបានឆ្លេីយថា មានជនជាតិចិនមិនស្គាល់មុខ(តាមតេឡេក្រាម)ឱ្យគាត់រកជួលរថយន្តដឹកជនជាតិចិន(ជនរងគ្រោះ)រូបនេះពីខេត្តស្វាយរៀងទៅក្រុងប៉ោយប៉ែត។
បច្ចុប្បន្នជនរងគ្រោះជាជនជាតិចិន ត្រូវបានអនុញ្ញាតិឱ្យវិលទៅវិញតាមការយល់ព្រមពីលោកព្រះរាជអាជ្ញា រីឯជនជាតិខ្មែរត្រូវសមត្ថកិច្ចរៀបចំបញ្ជូនទៅសាលាដំបូងដេីម្បីអនុវត្តតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតបានវត្ថុតាងរួមមាន៖
– រថយន្ត ០១ គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ស្តារិច ពណ៌ ទឹកប្រាក់ ស៊េរីឆ្នាំ ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-8139
– រថយន្ត ០១គ្រឿង ម៉ាក Lexus HS250H ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BZ-8582
– ទូរស័ព្ទដៃ ០៩ គ្រឿង
– ខ្សែអង្រឹង មួយចំនួន
– ខ្នើយ ០១
– កាតសារព័ត៌មាន ចំនួន ០៣
– ដបទឹក សម្រាប់ដាក់ទឹកនោម ចំនួន ០៣ ដប៕ដោយ៖តារា