ភ្នំពេញ ៖ លោក ជា ច័ន្ទបរិបរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានលើកឡើងថា ៖ នេះជាការជាក់ស្តែងចំពោះ បំណងធ្វើពិតប្រាកដ មិនកាឡៃ គ្មានការយកការងារលាក់កំបាំងរឿងនយោបាយ រាជរដ្ឋាភិបាលស្វាគមន៌ និងផ្តល់លទ្ធភាព និងគាំទ្រ ។
លោកបន្តថា ៖ លោក បេន ដាវិស ជាជនជាតិអាមេរិកាំង និងភរិយាគាត់ជាជនជាតិអូស្ត្រាលី អ្នកទាំងពីរបាននាំកូនស្រីទាំង២នាក់ មករស់នៅ និងចូលរួមការពារ អភិរក្សព្រៃឈើ សត្វព្រៃជាមួយរដ្ឋាភិបាលកម្ពុជាតាំង ពីឆ្នាំ២០១២ រហូតរដ្ឋាភិបាលសម្រេចបង្កើតជាតំបន់ដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក លើផ្ទៃដីទំហំ ៥១ ៧៣០ ហិកតា ។
លោក ជា ច័ន្ទបរិបរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បញ្ជាក់ថា ក្នុងឆ្នាំ២០២២ លោក បេន និងក្រុមគ្រួសារ ទទួលបានសញ្ជាតិខ្មែរ។
លោកថា ៖ ចុះអ្នកផ្សេងទៀត ហេតុអ្វីរាជរដ្ឋាភិបាលមិនគាំទ្រ និងស្វាគមន៍?
លោក ជា ច័ន្ទបរិបរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ថា ៖ ប្រាកដជាមានអ្វីលាក់បាំង ដូចជាអាឡិច ជាដើម ៕
ដោយ ៖ សិលា