ភ្នំពេញ ៖ រថយន្ដមួយគ្រឿងបេីកបុរសជាជនជាតិចិន បានបេីកត្រឡប់ក្រោយ
បួងចង្កូតមិនផុតក៏ជ្រុលទៅបុកម៉ូតូស្កុបពីរួចបុករះ ចូលផ្ទះប្រជាពលរដ្ឋលក់ចាប់ហួយរងការខូចខាតយ៉ាងធ្ងន់ធ្ងរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២នឹង៤០នាទីរំលង អធ្រាត្រឈានចូ ថ្ងៃទី១៨ខែតុលា ឆ្នាំ ២០២៤នៅ តាមបណ្តោយភ្នំពេញ ផ្លូវភ្នំពញ កែងស្តប់៩២ ដែលស្ថិតនៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាន អោយដឹងថានៅមុនពេលកេីតហេតុគេឃេីញ រថយន្ដម៉ាកឡង់គ្រីស័រ ពណ៌ស រថយន្តបង្ក ម៉ាកឡង់គ្រីស័រពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BP-8513 បេីកត្រឡប់ក្រោយក្នុងទិសដៅ ពី ពីត្បូងទៅជេីង ដែលបេីកបរបុរសជនជាតិចិនម្នាក់ និងស្រ្តីជនជាតិវៀតណាម២នាក់រួមដំណេីរជាមួយតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនយ៉ាង លឿនលុះបេីកមកដល់ចំណុចកេីតហេតុនៅ ចំណុចស្តុប៩២រថយន្ដបង្កខាងលើបានបេីកត្រឡប់ក្រោយតែដោយសារបេីកលឿនពេកជាន់ហ្រ្វាំងនឹងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកម៉ូតូស្កុបពីមួយ គ្រឿងម្ចាស់កំពុងចតចូលទៅទិញ អី វ៉ាន់បណ្តាលឲ្យដួលការខូចខាតចំណែករថយន្ត បង្កខាងលើបានជ្រុលទៅបុករះចូលផ្ទះលក់ ចាប់ហួយខាងលើរងការខូចខាតយ៉ាងធ្ងន់ធ្ងរគឺ បុកទូរលក់ទឹកក្រឡុកនឹង លក់គ្រឿងសមុទ្រ ព្រមទាំងអីវ៉ាន់ចាប់ហួយរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
ប្រភពពត៌មានពីកន្លែងកើតបានបន្តទៀតថា ខណៈពេលគ្រោះថ្នាក់ភ្លាមៗដោយផ្ទុះឃាត់អ្នក បេីកបររួមទាំងអ្នករួមដំណើរបំរុងគេចខ្លួនតែ ម្ចាស់ផ្ទះលក់ចាប់ហួយព្រមទាំងម្ចាស់ម៉ូតូនាំគ្នា ឃាត់ អ្នកបេីកបរ ភ្លាមៗដេីម្បីជួយសំរបសំរួល ។
ក្រោយពេលកើតហេតុម្ចាស់រថយន្ដបង្កបានសំរបសំរួលគ្នា ភ្លាម ៗដោយសងថ្លៃការខូចខាតផ្ទះលក់ចាប់ហួយចំនួន ៧០០០(7ពាន់ ដុល្លារ ) ចំណែកម៉ូតូម៉ាកស្កប់ពីវិញត្រូវបាន ភាគីរថយន្តបង្កសងចំនួន១ពាន់ប្រាំរយបញ្ចប់នៅកន្លែងកើត ហេតុភ្លាមៗ ៕ ដោយ ៖ ភារ៉ា ដង្កោ