ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តដឹកទំនិញធន់ធំ១គ្រឿងក្នុងល្បឿនលឿន ខណះបើកមកដល់ផ្លូវបំបែកខ្វះការប្រុងប្រយ័ត្នជាន់ហ្រ្វាំងមិនទាន់ជ្រុលទៅបុករថយន្តLexus RX330 បើកបត់ចូលបុរីមួយកន្លែងបុកប៉ើងខ្ទប់បុកនិងស្លាកសញ្ញា រួចបន្តទៅបុករថយន្ត១គ្រឿងទៀតធ្លាក់ទឹកប្រឡាយរងការខូចខាង
ត ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង០០នាទី ត្រូវនិងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ចំនុចក្បែផ្សារព្រែកជ្រៃ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត ម៉ាក LexusRX330ពណ៌ស្ក១គ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2J-8688 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ២១៧ទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ខណះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានបួងចង្កូតបត់ឆ្វេងបម្រុងចូលទៅក្នុងបុរីមួយកន្លែង ស្របពេលមានរថយន្តដឹកទំនិញធន់ ក្បាលពណ៌សពាក់ផ្លាកលេខ ព្រះសីហនុ 3A-3850 បើកមកពីក្រោយស្របទុសគ្នាពីជើងមកត្បូងលឿនជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលបុកចំពាក់កណ្តាលចំហៀងខាងស្តាំងប៉ើងខ្ទប់ទៅបង្គោលភ្លើងហើយរថយន្តបង្កមិនទាន់អស់ល្បឿនក៏បន្តទៅបុកពីក្រោរថយន្តTACOMAមួយគ្រឿងទៀតដែលចតនៅលើចិញ្ចើមផ្លូវចំពីក្រោយពេញទំហឹងប៉ើងធ្លាក់ចូលទៅក្នុងទឹកប្រឡាយ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ចំណែកភាគីម្ចាស់រថយន្ត LexusRX330 បានរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះភ្លាមៗ។ ភ្លាមៗនោះដែរអ្នកបើករថយន្តធន់ធំក៏បានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពេលកើតហេតុកើងហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តទាំងបីគ្រឿងតែរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕