ហាងលក់សម្លៀកបំពាក់របស់តារាចម្រៀង ZONO ត្រូវ រថយន្ត មួយគ្រឿង បុក ទម្លុះ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំង ហាងលក់សំលៀកបំពាក់ របស់ តារា ចម្រៀង លោក ហ្សូណូ យីហោ ZONO ត្រូវ បានរងការខូចខាតយ៉ាងដំណំ ខណៈ បុរសវ័យ ជាង ៣០ឆ្នាំម្នាក់បានបើកមិនប្រយ័ត្នដោយរយ៉ែរថយន្តថយក្រោយ ក៏ជ្រុលជាន់ហ្គែរខ្លាំងទៅបុក ចូលហាង ទាំងកំរោល បណ្ដាលឱ្យខូចខាតខោអាវមួយចំនួនក្នុងហាង ប៉ុន្តែ សំណាង ល្អ មិនមានមនុស្សរងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១និង៤០នាទីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវលេខ៤៦០ កែងផ្លូវលេខ១៦៣ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភព ព័ត៌មាន ពីសាក្សី នៅកន្លែងកើតហេតុ បានប្រាប់ថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់វ័យប្រហែលជាង ៣០ឆ្នាំម្នាក់(ម្ចាស់រថយន្តបង្ក) បានបើករថយន្តមួយគ្រឿងម៉ាក Camary បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាក ភ្នំពេញ 2AC-3135 បានដាក់លេខថយក្រោយសង្ស័យច្រលំហ្គែរស្មានថាជាហ្វ្រាំង ថយជ្រុលមួយទំហឹងបុកថូផ្ការួចរថយន្តមិនទាន់អស់ល្បឿនបានរេទៅបុកចូលហាងលក់ សម្លៀកបំពាក់យីហោZONO បណ្ដាលឲ្យខូចខាតសម្ភារៈក្នុងហាងនឹងកញ្ចក់ជាច្រើនផ្ទាំង សំណាងគ្មាននរណាម្នាក់រងរបូស ។

...

ក្រោយពេលកើតម្ចាស់រថយន្តព្រមទទួលខុសត្រូវ សងសំណងថ្លៃខូចខាតសម្ភារៈក្នុងហាង ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង ៕ដោយ ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print