រឿងធំហើយ បញ្ហាកុមារ ញឹប ចេស្តា អាយុ ៤ ឆ្នាំ រៀននៅសាលាសុវណ្ណភូមិចំការដូងទី ១ ត្រូវបានមិត្តរួមថ្នាក់ចាក់ខ្មៅដៃចំគ្រាប់ភ្នែក ហើយគ្រូក្នុងថ្នាក់មិនយកទៅសង្គ្រោះបឋម ឬ តេប្រាប់ម្តាយ គេទេ ថែមទាំងលាក់ទៀត ករណីនេះធ្វើឱ្យរបួសភ្នែក កាន់តែធ្ងន់ធ្ងរឈានទៅមានពិការភាព»

ចែករំលែក៖

ភ្នំពេញ ៖ កូនគេ កូនយើង ក្មេងនៅលើលោកយើងនេះ ពិតជាត្រូវបានបីបាច់ថែរក្សា ថ្នាក់ថ្នម ទទួលនូវការស្រឡាញ់បំផុតពីឪពុកម្ដាយអាណាព្យាបាល , ចុះបើ ! ខាងសាលាដែលជាកន្លែងបណ្ដុះបណ្ដាល អប់រំឲ្យបានល្អ បែជាក្លាយទៅធ្វើឲ្យកុមាររងគ្រោះទៅវិញនោះ តើអាណាព្យាបាលរបស់សិស្ស មានការឈឺចាប់ដល់កម្រិតណា ខណៈសាលាខ្វះភាពទទួលខុសត្រូវ ? ទីបំផុតរឿងនេះ ! លោកស្រី ញ៉ែម មរកត ថានឹងមិន នៅស្ងៀម ករណីក្មេងអាយុ ៤ ឆ្នាំ ត្រូវ មិត្តរួមថ្នាក់ប្រើខ្មៅដៃធ្វើឱ្យរបួសចំ ភ្នែក ! លោកស្រីរដ្ឋលេខាធិការក្រសួងកិច្ចការនារី លើកឡើងបែបនេះ មានន័យថាគាត់ ត្រូវតែផ្ដល់ភាពយុត្តិធម៌ចំពោះម្ដាយខាងកុមារ និងកុមារដែលមានវ័យត្រឹមតែ 4 ឆ្នាំក្លាយទៅជាពិការភាព ដូចម្តាយរបស់គាត់។

សូមបញ្ជាក់ ៖ នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មហាជន ជាច្រើនបាន និង កំពុងនាំគ្នាសម្តែងក្តីភ្ញាក់ផ្អើល ទាក់ទិនទៅនឹងករណីក្មេងប្រុសអាយុ ៤ ឆ្នាំម្នាក់ បានរង របួសត្រង់ភ្នែកខាងឆ្វេង បន្ទាប់ពីត្រូវបានចាក់ធ្លុះកញ្ចក់ចំ គ្រាប់ភ្នែកដោយសិស្សផ្សេងក្នុងថ្នាក់មត្តេយ្យសិក្សានៃ សាលាឯកជនមួយ ក្នុងរាជធានីភ្នំពេញ។

ទាក់ទិនទៅនឹងរឿងនេះ ស្ត្រីជាម្តាយបានបង្ហោះសារដោយ ក្តីឈឺចាប់ និង បង្ហាញពីកង្វះការទទួលខុសត្រូវខ្ពស់ ពីសំណាក់សាលារៀន រហូតដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកស្រី ញ៉ែម មរកត បានបង្ហោះសារទាក់ទិនទៅនឹងរឿងនេះ លើ គណនីរបស់លោកស្រី ដោយបញ្ចប់ពាក្យមួយឃ្លាថា៖ «រឿងនេះខ្ញុំនឹងមិននៅស្ងៀមឡើយ»។

ជាក់ស្តែង តាមរយៈការបង្ហោះរបស់លោកស្រី ញ៉ែម មរកត បានបញ្ជាក់ឱ្យដឹងថា ៖ «ករណីកូនប្រុស ញឹប ចេស្តា អាយុ ៤ ឆ្នាំ រៀននៅសាលាសុវណ្ណភូមិចំការដូង ទី ១ ត្រូវបានមិត្តរួមថ្នាក់ចាក់ខ្មៅដៃចំគ្រាប់ភ្នែក ហើយ គ្រូក្នុងថ្នាក់មិនយកទៅសង្គ្រោះបឋម ឬ តេប្រាប់ម្តាយ គេទេ ថែមទាំងលាក់ទៀត ករណីនេះធ្វើឱ្យរបួសភ្នែក កាន់តែធ្ងន់ធ្ងរឈានទៅមានពិការភាព»។

លោកស្រីបានបន្តពីចំណាត់ការឱ្យបានដឹងថា ៖ «អាណិត នាងជាម្តាយ ក៏ជាស្ត្រីមានពិការភាព ធ្វើការនៅ ក្រសួងកិច្ចការនារី ករណីនេះម្តាយក្មេងប្រុសបាន ដាក់ពាក្យទៅក្រសួងអប់រំ ខ្ញុំក៏បានជម្រាបជូន លោកស្រី រដ្ឋលេខាធិការប្រចាំការហើយ គ្រូបង្រៀន ធ្វើបែបនេះមិនល្អទេ ភូតកុហកប្រាប់ម្តាយក្មេងថា ក្មេង ចាក់ភ្នែកខ្លួនឯង! រឿងនេះខ្ញុំនឹងមិននៅស្ងៀមឡើយ»។

ដោយឡែកខាង សាលាសុវណ្ណភូមិចំការដូង ទី ១ ជាមួយអង្គភាពមជ្ឈមណ្ឌលព័ត៌មាន(នគរវត្ត) កាលពីម្សិលមិញ ហាក់មិនមានការបកស្រាយណាមួយឲ្យសមរម្យ គ្រាន់តែបញ្ជាក់ថា រឿងនេះលោកបានធ្វើរបាយការណ៍ជូនក្រសួងអប់រំរួចហើយ ! ត្រង់ថា ដោះស្រាយជាមួយនឹងម្ដាយកុមាររងគ្រោះ មិនមានការអត្ថាធិប្បាយឡើយ ដូច្នេះហើយ គ្រាន់តែឃើញតាមបណ្ដាញទំនាក់ទំនងសង្គម បណ្ដាញផ្សព្វផ្សាយព័ត៌មាន ក្រុមអាណាព្យាបាលរបស់កុមារ បង្ហាញការព្រួយបារម្ភ ខ្វះទំនុកចិត្តចំពោះសាលាបែបនេះ សូម្បីតែម្ដាយកុមាររងគ្រោះគាត់ជាស្ត្រីពិការភាពធ្វើការនៅក្រសួងកិច្ចការនារី ដល់កូនប្រុសរបស់ខ្លួនអ្វីទើបតែ 4 ឆ្នាំ ក៏ក្លាយទៅជាកុមារពិការភាព ដោយសារតែក្មេងដ៏ទៃទៀតយកខ្មៅដៃចាក់ចំភ្នែក ហើយអ្នកគ្រប់គ្រងសាលាមិនបានយកទៅព្យាបាល រក្សាទុក បិទព័ត៌មានថែមទៀត ។ នេះបើយោងតាមការបញ្ជាក់ពីលោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី 

ដោយ ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print