ភ្នំពេញ៖ អនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២)។
ជាក់ស្ដែងនៅក្នុងនោះកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ រួមមានដូចខាងក្រោម៖
១.ផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ សរុបចំនួន៨៨៧នាក់ (ផ្តល់ឡើងវិញ ចំនួន៧៣០នាក់ និងផ្តល់ថ្មីចំនួន១៥៧នាក់។
២.ផ្តល់សៀវភៅស្នាក់នៅថ្មី ២៥គ្រួសារ និងទុតិយតាសៀវភៅស្នាក់នៅ ៥៥គ្រួសារ, ផ្តល់សៀវភៅគ្រួសារថ្មី ២៥គ្រួសារ និងទុតិយតាសៀវភៅគ្រួសារ ១៣គ្រួសារ។
គួរជម្រាបជូនថា ជារៀងរាល់ថ្ងៃកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់ឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមបណ្ដាអធិការដ្ឋាននគរបាលខណ្ឌរបស់ខ្លួន សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ ចុះធ្វើផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព (ផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន,បារីអេលិចត្រូនិច(បារីវ៉ែប) និងបញ្ហាក្មេងទំនើង) ដល់ប្រជាពលរដ្ឋផងដែរ៕ដោយ៖តារា