សម្តេចបវរធិបតីអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ចំនួន ៤.៧៤២ នាក់ (ស្រី ៣.១០៦នាក់)ក្នុងរាជធានីភ្នំពេញនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា ប្រធានកាកបាទក្រហមកម្ពុជាផងដែរ។

នៅក្នុងឱកាសនោះសម្ដេចបាន ផ្តាំផ្ញើឱ្យយុវជនជិត៥០០០នាក់ ដែលបំពាក់កន្សែងកាកបាទក្រហមកម្ពុជា នៅថ្ងៃនេះ កំណត់តម្លៃរបស់ខ្លួន តាមរយៈការធ្វើនូវអំពើល្អ អាស្រ័យលើទង្វើរបស់មនុស្សជាសមាជិកម្នាក់ៗ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាបន្តថា៖ តម្លៃពិតប្រាកដនៃកាកបាទក្រហមកម្ពុជា នៅត្រង់ការឱ្យតម្លៃពីប្រជាពលរដ្ឋ ការដែលគាត់អាចទុកចិត្តបាន ក្នុងការជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដោយគ្មានការរើសអើង ។
កាកបាទក្រហមកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងត្រូវបានបញ្ចូលជាសមាជិក ទី៨៥ របស់សហព័ន្ធ អន្តរជាតិ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៦០ បានបាត់បង់កម្លាំងយុវជនកាកបាទក្រហមកម្ពុជា ក្នុងរបប ប៉ុល ពត។ ឱកាសនៃការបង្កើតឱ្យមានជាថ្មីឡើងវិញ នូវកម្លាំងយុវជនកាកបាទក្រហមកម្ពុជា គឺ បន្ទាប់ពីកាកបាទក្រហមកម្ពុជា បានប្រារព្ធមហាសន្និបាតអាណត្តិទី១ ថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៩៤ បង្រួបបង្រួមក្រុមកាកបាទក្រហមចំនួន ៣ក្រុម ឱ្យទៅជាសមាគមជាតិមានតែមួយគត់ឡើងវិញ នៅក្នុងប្រទេស៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print