ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីបើកទ្វាររថយន្តលួចយកកាបូប និងទូរស័ព្ទដៃ ចំនួន០២ករណី

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីបើកទ្វាររថយន្តលួចយកកាបូប និងទូរស័ព្ទដៃ ចំនួន០២ករណី និងឃាត់ខ្លួនជនសង្ស័យ០៣នាក់។

ក្នុងនោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ៖

ករណីទី១៖ លួចយកកាបូប និងទូរស័ព្ទដៃពីក្នុងរថយន្ត នៅចំណុចមុខបន្ទាយ ង៧០ ផ្លូវ ជាតិលេខ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១២:២០នាទីយប់។

ករណីទី២៖ លួចយកកាបូប និងទូរស័ព្ទដៃពីក្នុងរថយន្ត នៅចំណុចមុខផ្ទះលើដងផ្លូវ១៩៦២ ភូមិក្រាំងអង្ក្រាង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០២:១៣ទាប់ភ្លឺ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន៖
១-ឈ្មោះ ឃិត ធា ភេទប្រុស។
២-ឈ្មោះ ឆូយ សុផល ភេទប្រុស។
៣. ឈ្មោះ យិន តឿ ភេទប្រុស។

សមត្ថកិច្ចបន្តថា ៖ ក្នុងនោះសម្ភារបាត់បង់រួមមាន៖ ប្រាក់ដុល្លារចំនួន១៨៥០ដុល្លារ, ប្រាក់រៀល ចំនួន៣០០,០០០រៀល, ទូរស័ព្ទដៃម៉ាកអាយហ្វូន ១៤ប្រូម៉េក ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាក OPPO ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាក TECNO ចំនួន០១គ្រឿង។ វត្ថុតាងចាប់យក៖ រថយន្តម៉ាក Toyota Prius និងទូរស័ព្ទដៃ ចំនួន០៦គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print