ទាំងម៉ោង៥ព្រឹក ! ស្ត្រីម្នាក់ត្រូវបានជនសង្ស័យធ្វើសកម្មភាព ឆក់កាបូបមិនបានសម្រេចបណ្តាលឲ្យដួលរងរបួសធ្ងន់ នៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់កាបូបពីចង្កេះទៅលើស្ត្រីម្នាក់ជិះម៉ូតូទៅទិញបន្លែនៅផ្សារដើមគរខណៈមកដល់ក្បែរស្ពានអាកាសស្ទឹងមានជ័យ រាជធានីភ្នំពេញ ប៉ុន្តែមិនបានសម្រេចបណ្ដាលឲ្យស្ត្រីរងគ្រោះដួលរងរបួសធ្ងន់ត្រូវបានរថយន្តដឹកទៅសង្គ្រោះបន្ទាត់ភ្លាមៗផងដែរ។

ករណីខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ព្រឹកថ្ងៃទី ២០ខែតុលា ឆ្នាំ ២០២៤ ស្ថិតនៅចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ នៅលើផ្លូវ២១៧ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ។

បើយោងតាមការបញ្ជាក់ពីស្ត្រីរងគ្រោះបានឲ្យដឹងថា ៖ នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៧ ១គ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1GC-9856 ចេញពីផ្ទះរួចធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ក្នុងទិសដៅពីលិចទៅកើតគោលបំណងទៅទិញបន្លែយកទៅលក់នៅផ្សារដើមគរ ខណៈពេលជិះមកដល់ចំណុចកើតហេតុក្បែរនឹងស្ពានអាកាសស្ទឹងមានជ័យស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូពីរគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរមកពីក្រោយក៏បានជិះមកក្រៀករួចធ្វើសកម្មភាពឆក់យកកាបូបពីចង្កេះ ស្រ្តីរងគ្រោះ ពេលនោះដែរ ស្រ្តីខាងលើក៏បានប្រតាយប្រតប់បណ្តាលឲ្យដួលតែយកកាបូបបានមកវិញរួចស្រែកឲ្យអ្នកជិតខាងជួយភ្លាមនោះដែរជនសង្ស័យទាំងនោះក៏ភ័យស្លន់ស្លោរបានជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។រួចពលរដ្ឋជិតខាងទាក់ទងទៅក្រុមគ្រូពេទ្យឲ្យមកដឹកនារីស្ត្រីរងគ្រោះទៅមន្ទីពេទ្យភ្លាមៗផងដែរ។
សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន ចំពោះសកម្មភាពដែលជនល្មើសតែង លួច ឆក់ ប្លន់ ពិសេសអាជ្ញាធរ សមត្ថកិច្ចជួយពង្រឹងអនុវត្តភូមិ-សង្កាត់ មានសុវត្តិភាព ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print