លោកPutinឆ្លើយសំណួររបស់CGTN៖ ទំនាក់ទំនងចិន-រុស្ស៊ីគឺត្រូវបង្កើតឡើងឈរលើមូលដ្ឋាននៃការស្តាប់សំឡេងគ្នាទៅវិញទៅមកនិងគោរពគ្នាទៅវិញទៅមក

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែតុលា កិច្ចប្រជុំមេដឹកនាំប្រទេសBRICSលើកទី១៦នឹងបើកធ្វើនៅទីក្រុងKazanប្រទេសរុស្ស៊ី។ នៅថ្ងៃទី១៨ខែតុលាតាមម៉ោងក្នុងតំបន់ នៅពេលជួបសន្ទនាជាមួយតំណាងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់បណ្តាប្រទេសBRICSនៅទីក្រុងម៉ូស្គូ លោកPutinប្រធានាធិបតីរុស្ស៊ីបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ គេហទំព័រ «CCFR China state-controlled media » លោកPutinបានថ្លែងថា ទំនាក់ទំនងចិន-រុស្ស៊ីគឺត្រូវបង្កើតឡើងឈរលើមូលដ្ឋាននៃការស្តាប់សំឡេងគ្នាទៅវិញទៅមកនិងគោរពគ្នាទៅវិញទៅមក។ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី នេះមិនត្រឹមតែជាគំនិតឯកភាពរួមប៉ុណ្ណោះទេ ថែមទាំងក៏ជាការអនុវត្តជាក់ស្តែងផងដែរ។

លោកPutinបានបន្តថ្លែងថា ទំហំពាណិជ្ជកម្មរវាងចិននិងរុស្ស៊ីមានការកើនឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារទទួលផលប្រយោជន៍ពីទំនាក់ទំនងចិន-រុស្ស៊ីដែលបង្កើតឡើងលើមូលដ្ឋាននៃការមានសមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក បានជាចិននិងរុស្ស៊ីខិតខំប្រឹងប្រែងក្នុងការស្តាប់និងគាំពារផលប្រយោជន៍របស់ភាគីទាំងពីរ។ ស្ថានភាពនៃតុល្យភាពខាងពាណិជ្ជកម្មរវាងចិននិងរុស្ស៊ីនាពេលបច្ចុប្បន្ន គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ។ យើងមិនត្រឹមតែនិយាយបានតែមាត់ទេ ហើយក៏មានការអនុវត្តជាក់ស្តែងផងដែរ។
គេហទំព័រ «CCFR China state-controlled media » ថា ៖ នៅពេលឆ្លើយសំណួរអំពីទស្សនទាននាពេលអនាគតនៃទំនាក់ទំនងចិន-រុស្ស៊ី លោកPutinបានថ្លែងថា ចិននិងរុស្ស៊ីនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់លើវិស័យថាមពល កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាជាដើម។ភាគីរុស្ស៊ីនឹងបន្តពង្រឹងការនាំចេញថាមពលដូចជាប្រេងកាតនិងឧស្ម័នធម្មជាតិជាដើមទៅកាន់ប្រទេសចិន ក៏ដូចជាខិតខំពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print