ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២៣៖៣៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន ដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោក វរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
ពេលនោះក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន១គ្រឿង មានគ្នាចំនួន២នាក់ ធ្វេីសកម្មភាព ចុះកាច់កម៉ូតូដែលចតទុកចោលមុខផ្ទះបានសម្រេច។ ភ្លាម នោះកម្លាំងជំ នាញ ធ្វេីការប្រដេញ និង ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចម្តុំបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ឈ្មោះ សៅ វាសនា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ជាជនដៃដល់ និងមុខសញ្ញាចាស់ធ្លាប់ជាពន្ធធាគារ)។ រី ឯជនសង្ស័យឈ្មោះសុខដែលជាអ្នកឌុប បានរត់គេចខ្លួនបាត់។
សំភារះដកហូតមាន ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាក លេខ ភ្នំពេញ 1AV-6785 (របស់ជនរងគ្រោះ), ដែកស្រួច+សោរ ចំនួន2(របស់ជនសង្ស័យ)។
បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ដោយ ៖ សិលា