កម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើមផ្នែកចម្រៀងរដូវកាលទី៤ និងផ្នែកសម្រស់រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ កម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើមផ្នែកចម្រៀងរដូវកាលទី៤ និងផ្នែកសម្រស់រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង សូមអញ្ជើញចូលរួមទស្សនាដោយសេរី នៅសួនច្បារ សម្ដេចក្រឡាហោម ស ខេង ខេត្តព្រៃវែង ចាប់ម៉ោង៤រសៀលតទៅ។

សូមបញ្ជាក់ថា ៖ កម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើមផ្នែកចម្រៀងរដូវកាលទី៤ និងផ្នែកសម្រស់រដូវកាលទី២ ឧបត្ថម្ភគាំទ្រដោយលោកអភិសន្តិបណ្ឌិត ស សុខា និង លោកស្រី កែ សួនសុភី និងរៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print