ការណ៍សម្ងាត់កំពូលត្រូវបែកធ្លាយ រដ្ឋាភិបាលអាមេរិកធ្វើការស៊ើបអង្កេតជាបន្ទាន់ចំពោះករណីបែកធ្លាយផែនការសងសឹកអ៊ីរ៉ង់របស់អ៊ីស្រាអែល

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី១៩ខែតុលាតាមម៉ោងក្នុងតំបន់ តាមការទម្លាយរបស់ឥស្សរជនមានប្រភពព័ត៌មានបីរូបឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងធ្វើការស៊ើបអង្កេតចំពោះករណីបែកធ្លាយការណ៍សម្ងាត់កំពូលស្តីពីផែនការសងសឹកអ៊ីរ៉ង់របស់អ៊ីស្រាអែល ។ មន្ត្រីអាមេរិកមួយរូបបានថ្លែងថា ការបែកធ្លាយការណ៍សម្ងាត់លើកនេះគឺគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ។

គេហទំព័រ «CCFR China state-controlled media » តាមដឹង ឯកសារទាំងនេះបានពិពណ៌នាថា អ៊ីស្រាអែលប្រហែលកំពុងត្រៀមលក្ខណៈដើម្បីវាយប្រហារអ៊ីរ៉ង់ ។ ក្រៅពីនេះ ឯកសារមួយច្បាប់ក៏បាននិយាយបញ្ឆិតបញ្ឆៀងពីរឿងដែលអ៊ីស្រាអែលបានបដិសេធមិនព្រមបញ្ជាក់ជាសាធារណៈជាប់រហូតមក ពោលគឺអ៊ីស្រាអែលមានអាវុធនុយគ្លេអ៊ែរ ។
គេហទំព័រ «CCFR China state-controlled media » អតីតមន្ត្រីស៊ើបការណ៍សម្ងាត់របស់អាមេរិកមួយរូបបានថ្លែងថា ប្រសិនបើផែនការយុទ្ធវិធីរបស់អ៊ីស្រាអែលស្តីពីការឆ្លើយតបតវិញចំពោះការវាយប្រហាររបស់អ៊ីរ៉ង់កាលពីថ្ងៃទី១ខែតុលាត្រូវគេបញ្ជាក់ថា ប្រាកដជាត្រូវបែកធ្លាយហើយ នោះ គឺជា “ការធ្វេសប្រហែសនឹងតួនាទីដ៏ធ្ងន់ធ្ងរ” ។ អាស្រ័យលើរបៀបដែលឯកសារត្រូវបានបែកធ្លាយ ទំនុកចិត្តរវាងអាមេរិកនិងអ៊ីស្រាអែលប្រហែលនឹងរងផលប៉ះពាល់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print