ម៉ូតូបុក ជាមួយរថយន្តស៊េរីទំនើបបណ្ដាលឱ្យរបួស២នាក់ ខណៈមេឃកំពុងភ្លៀងខ្លាំងនៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ រវាងរថយន្តស៊េរីទំនើបនិងម៉ូតូម៉ាក scoopy ធ្វើដំណើរបញ្ច្រាសទិសគ្នាបុកពេញទំហឹង

បណ្ដាលឱ្យរបួស២នាក់ ខណៈមេឃកំពុងភ្លៀងខ្លាំង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់នៅស្រុកស្វាយទាប។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៤៥នាទីយប់លើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិលាបឃុំកណ្ដៀងរាយស្រុកស្វាយទាបខេត្តស្វាយរៀង។

បើតាម អ្នកភូមិបានឱ្យដឹងថា មុនកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូបពី ព័ណស ពាក់ស្លាកលេខភ្នំពេញ១KS ២៦៧៧ ជិះគ្នា២នាក់មិនត្រូវបានស្គាល់ឈ្មោះ ដោយធ្វើដំណើរលើផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមកកើតដោយ ប្រើប្រាស់ល្បឿនលឿនហើយសង្ស័យស្រវឹងស្រា ក៏បុកជាមួយរថយន្តស៊េរីទំនើបមួយគ្រឿងពណ័ស ពាក់ស្លាកលេខ ភ្នំពេញ២BM៥៤៤២ បើកបរដោយបុរសម្នាក់ មិនត្រូវបានស្គាល់ឈ្មោះ ដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយរងរបួស២នាក់បង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមក អ្នករងរបួសទាំង២នាក់ត្រូវបានក្រុមគ្រួសារសាច់ញាតិ ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបខណះរថយន្តនិងម៉ូតូសមត្ថកិច្ចវាសវែងនិងអូសយកមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាប និងអ្នកបើករថយន្តមកសាកសួរ ដើម្បីដោះស្រាយតាមច្បាប់៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print