ជិះ​ម៉ូតូ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ជ្រុល​ទៅ​បុក​អ្នក​ដេីរ​ឆ្លង​ផ្លូវ​បណ្ដាល​ឲ្យ​របួស​ធ្ងន់​ស្រាល​៣នាក់​

ចែករំលែក៖

​    ភ្នំពេញ​៖នារី​២នាក់​ជិះ​ម៉ូតូ​ZOOMER Xលឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៍ជ្រុល​ទៅ​បុក​និង​ស្ត្រី​ម្នាក់​កំពុង​ដើរ​ឆ្លង​ផ្លូវ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល​៣នាក់​  ។

  ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៨និង៣០នាទីយប់​ថ្ងៃទី​២០ខែ​តុលា​ឆ្នាំ​២០២៤​ជិត​ស្តុប​ចំការមន​ ផ្លូវ​ម៉ៅសេទុង​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​   

  តាម​ប្រភព​ពី​ទីតាំង​កេីត​ហេតុ​ បានឲ្យ​ដឹង​ថា​មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​ស្ត្រី​ម្នាក់​បានដេីរ​ឆ្លង​កត់​ទទឹង​ផ្លូវ​ ម៉ៅសេទុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ ស្រាប់​តែ​មាន​នារី​២បានជិះ​ម៉ូតូ​ម៉ាក​ZOOMER X ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1NG8805 បានជិះ​បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ទិសដៅ​ពី​លិច​ទៅ​កេីត​ ល្បឿន​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​និង​ស្ត្រី​ដែល​កំពុង​ដើរ​ឆ្លង​ផ្លូវ​យ៉ាង​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​ស្ត្រី​ដេី​រ​ឆ្លង​ផ្លូវ​សន្លប់​ស្ដូកស្ដឹង​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សាមុយ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​   

  ដោយ​ឡែក​ខាង​ម៉ូតូ​វិញ​ នារី​ជាអ្នក​បេីក​ម៉ូតូ​រងរបួស​ធ្ងន់​ចំនែក​អ្នក​អង្គុយ​ខាង​ក្រោយ​រង​ស្រាល​ ហើយ​ភ្លាមៗ​នោះ​អ្នក​រងរបួស​ធ្ងន់​ត្រូវ​បាន​គ្នីគ្នា​ដឹក​តាម​ម៉ូតូ​យក​ទៅ​មន្ទីរពេទ្យ​ដូច​គ្នា​   

  ក្រោយ​កេីត​ហេតុ​នៅ​សល់​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​ដេីម្បី​រងចាំ​ដំណោះស្រាយ​  ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print