ខេត្តស្វាយរៀង: សមត្ថកិច្ច បញ្ជូនជនសង្ស័យ ០៤នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស ។
យោងតាម លោកសោម សុភ័ណ្ឌ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំបានអោយដឹងនៅព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០២៤នេះថា
ដោយមានការបញ្ជារដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលពី លោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី ព្រំ ពិសិដ្ឋ ស្នងការរងទទួលការងារការិយាល័យនគរបាលព្រហ្មទណ្ឌស្រាល លោកវរសេនីយ៍ទោ គឹម សុខខា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ រូបលោក និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ប្រុស (ខេត្តព្រៃវែង ០១នាក់) ដែលធ្លាប់ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ករណីលួចមានស្ថានទម្ងន់ទោសនាពេលកន្លងមក ក្នុងមូលដ្ឋានស្រុកស្វាយជ្រំ។
សមត្ថកិច្ចបាន ដកហូតវត្ថុតាងរួមមានម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចហើយ។
សូមបញ្ជាក់ថា ការបង្រ្កាបមុខសញ្ញាលួចមានស្ថានទម្ងន់ទោស នៅក្នុងមូលដ្ឋានស្រុកស្វាយជ្រំ និងក្រុងស្វាយរៀង កាលពីអំឡុងឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤៕