លោក អូស្មាន ហាស្សាន់ ស្នើឲ្យក្រុមប្រឹក្សាជាន់ខ្ពស់ម៉ាឡេស៊ីផ្នែកអចលនទ្រព្យមក​បណ្ដាក់​ទុនវិនិយោគឲ្យបានច្រើននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ស្នើឲ្យក្រុមប្រឹក្សាជាន់ខ្ពស់ម៉ាឡេស៊ីផ្នែកអចលនទ្រព្យ មកបណ្ដាក់ទុនវិនិយោគ ឲ្យបានច្រើននៅកម្ពុជា ដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋបានល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រនៅសហគមន៍ ខណៈកម្ពុជាកំពុងមានការរីកចម្រើនលើវិស័យអចលនទ្រព្យ, ខុនដូរ, សណ្ឋាគារ, ផ្ទះ, វិឡា, អគារពាណិជ្ជកម្ម, ផ្សារទំនើបៗ និងភោជនីយដ្ឋាន ដែលជាតម្រូវការយ៉ាងច្រើនរបស់អតិថិជនទំាងក្នុងប្រទេសនិងក្រៅប្រទេស។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ បានស្នើសុំបែបនេះ ខណៈ លោកទទួលជូបពិភាក្សាការងារជាមួយលោក Dato’ Roszali Othman  នាយកប្រតិបត្តិស្ថាប័នហាជ្ជីម៉ាឡេស៊ី (Tabung Haji Properties Malaysia) រួមនឹងគណៈប្រតិភូក្រុមប្រឹក្សាជាន់ខ្ពស់ផ្នែកអចលនទ្រព្យម៉ាឡេស៊ី ក្នុងគោលបំណងរកឱកាសក្នុងការវិនិយោគ និងសិក្សាស្វែងយល់ពីសក្តានុពលនៅកម្ពុជា មុននិងឈានទៅធ្វើការបោះទុនវិនិយោគិននៅកម្ពុជា។

បច្ចុប្បន្ននេះ ក្រុមប្រឹក្សាផ្នែកអចលនទ្រព្យម៉ាឡេសី (THP) កំពុងវិនិយោគផ្នែកអគារពាណិជ្ជកម្ម, ខុនដូរ, សណ្ឋាគារ នៅអូស្រ្តាលី, ឥណ្ឌូនេស៊ី, អាហ្រិកកណ្ដាល និងអារ៉ាប់ ដោយចំណាយដើមទុនប្រមាណជាង១ពាន់លានដុល្លារ ។  ពិធីជូបពិភាក្សានេះ បានប្រព្រឹត្ដទៅនៅព្រឹកថ្ងៃទី០៩ សីហា ឆ្នំា២០១៦ នេះ នៅស្នាក់ការកណ្ដាលអង្គការមូលនិធិអផិវឌ្ឍន៍មុស្លិមកម្ពុជា ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ក្នុងនាមរដ្ឋាភិបាលកម្ពុជា លោកសូមស្នើឲ្យក្រុមប្រឹក្សាជាន់ខ្ពស់ម៉ាឡេស៊ីផ្នែកអចលនទ្រព្យ  បន្ដការចាប់អារម្មណ៍ មកធ្វើការវិនិយោគផ្នែកអចលនទ្រព្យនៅកម្ពុជា បច្ចុប្បន្ននេះកំពុងតម្រូវការ ខ្ពស់ពីអតិថិជនលើផ្នែកនេះយ៉ាងខ្លំាង ប្រសិនបើវិស័យនេះមានការរីកចម្រើន នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហើយនោះជីវភាពប្រជាពលរដ្ឋប្រាកដទទួលបានការងារធ្វើនិងបានប្រាក់កំរ៉ៃខ្ពស់ជីវភាពក៏បានធូរធារឡើងមួយកំរិតផងដែរ។

លោកបន្ដថា ក្នុងនាមតំណាងឲ្យសហគមន៍ខ្មែរអ៊ិស្លាម លោកសូមអគុណចំពោះប្រទេសម៉ាឡេស៊ី ដែលជាមិត្តដ៏ជិតស្និទ្ឋជាមួយកម្ពុជា តាំងពីយូរលង់ណាស់មកហើយ ។ លោកក៏សូមគាំទ្រ និងជំរុញដល់ភាគីម៉ាឡេស៊ី ឲ្យចូលមកវិនិយោគនៅកម្ពុជា ខណៈដែលកម្ពុជា ជាប្រទេសមានអំណោយផលលើវិស័យ វិនិយោគគ្រប់ប្រភេទ ព្រោះកម្ពុជា ជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចល្អប្រសើរ ជាមធ្យមកម្ពុជាតែងតែមានកំណើនសេដ្ឋកិច្ចប្រមាណ ៧ភាគរយ ខណៈប្រទេសក្នុងតំបន់មួយចំនួនផ្សេងទៀតបានជួបនឹងវិបត្តិសេដ្ឋកិច្ច ។ លោកក៏សូមកោតសើរដល់គណៈប្រតិភូម៉ាឡេស៊ី គ្រប់ស្ថាប័នដែលបានយកចិត្តទុកដាក់ និងតែងតែផ្តល់ជំនួយមកសហគមន៍ខ្មែរអ៊ិស្លាមគ្រប់កាលៈទេសៈចាំបាច់នានា តាមរយៈគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាអ៊ិស្លាមកម្ពុជា និងអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។

លោក Dato’ Roszali Othman នាយកប្រតិបត្តិស្ថាប័នហាជ្ជីម៉ាឡេស៊ី (Tabung Haji Properties Mala )នៃប្រទេសម៉ាឡេស៊ី បញ្ជាក់ថា លោកសូមសន្យាថា និងខិតខំជំរុញការងារផ្សព្វផ្សាយដល់អ្នកវិនិយោគទុនម៉ាឡេស៊ីផ្សេងទៀត ឲ្យមានការចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជាក្នុងពេលដ៏ឆាប់ៗនេះ។

បច្ចុប្បន្នក្រុមការងារក្រុមប្រឹក្សាជាន់ខ្ពស់ផ្នែកអចលនទ្រព្យម៉ាឡេស៊ី គេកំពុងសិក្សាស្វែងយល់ពីសក្តានុពល និងឳកាសវិនិយោគនៅកម្ពុជាជាពិសេសការសហការក្នុងការបង្កើតគ្រឹះស្ថានមេក្រូហិរញ្ញវត្ថុដើម្បីទ្រទ្រង់ជីវភាព ប្រជាពលរដ្ឋក្រីក្រី ដែលដែលខ្វះការងារ និងគ្មានវិជ្ជាជីវៈក្នុងការប្រកបរបរអាជីវកម្មផ្សេងៗនៅកម្ពុជាផងដែរ ៕

image2 image3 image4 image5 image6 image7 image1

ដោយ៖ សំរិត 

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print