មុននេះបន្តិច សម្ដេចតេជោ សម្រេចថា ក្រោយបញ្ចប់កិច្ចសន្សាវិនិយោគនៅឆ្នាំ២០២៥ បងប្អូនអាជីវករលក់ដូរនៅផ្សាលើទីរួមខេត្តកំពង់ឆ្នាំង មិនតម្រូវឲ្យបង់ថ្លៃតូបចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៤០

ចែករំលែក៖

ខេត្តកំពង់ឆ្នាំ៖ នៅថ្ងៃទី០៩ ខែសីហា ២០១៦ ព្រឹកនេះ មុននឹងចាប់ផ្តើមកិច្ចប្រជុំសំណេះ សំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង-ខេត្តកំពង់ឆ្នាំង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបើកវេទិកាសាធារណៈដោះស្រាយសំណូមពរប្រជាពលរដ្ឋអាជីវករនៅផ្សារលើកំពង់ឆ្នាំងដែលបានស្នើរសុំតាម Facebook សម្តេចតេជោផ្ទាល់ និងបានជួបដោយផ្ទាល់នៅក្នុងផ្សារមុននេះបន្តិច។

ក្រោយពីបានពិភាក្សាជាមួយអភិបាលខេត្តកំពង់ឆ្នាំងរួចហើយ គឺបានសម្រេចថា ក្រោយពេលក្រុមហ៊ុនឯកជនបញ្ចប់កិច្ចសន្យាវិនិយោគនៅឆ្នាំ២០២៥ រួចហើយគឺនឹងផ្តល់ឲ្យបងប្អូនអាជីវករលក់ដូរនៅផ្សាលើទីរួមខេត្តកំពង់ឆ្នាំង ដោយមិនតម្រូវឲ្យបង់ថ្លៃតូបចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៤០។

សម្ដេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ដេាះស្រាយបញ្ហាគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ ដោយមិនគិតពីការនឿយហត់ឡើយ៕

1 2 3 4 5 6 7 8 9 10 11

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print