ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ​សន្យា​ផ្ដល់ Laptop ១០​គ្រឿង ដល់​សិស្ស​បាក់​ឌុប​ពិន្ទុ​ខ្ពស់​ជាង​គេ​នៅ​ស្វាយរៀង

ចែករំលែក៖

ភ្នំពេញ៖ ព្រះតេជគុណព្រះនាម នី សុវណ្ណមុនីរ៉េត ដែលកំពុងគង់នៅវត្តនាគវ័ន សន្យាថានឹងផ្ដល់ Laptop ម្នាក់មួយគ្រឿងដល់សិស្សបាក់ឌុបទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេ ១០នាក់ក្នុងការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦ នៅខេត្តស្វាយរៀង។ ការប្រកាសដើម្បីជាការលើកទឹកចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការប្រឡងសញញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)កាន់តេខិតកៀកមកដល់។

ព្រះអង្គ នី សុវណ្ណារ៉េត បានមានពុទ្ធដីកាថា ដោយសារព្រះអង្គមានមានដើមកំណើតមកពីខេត្តស្វាយរៀង ទើបចង់ផ្ដល់រង្វាន់ឲ្យសិស្សប្រលងថ្នាក់ទី១២ នៅក្នុងខេត្តនេះ ដើម្បីលើកទឹកចិត្តឲ្យពួកគេខិតខំរៀនសូត្របន្ត។ លើសពីនេះ ព្រះអង្គបានបន្តទៀតថា ប្រសិនបើពួកគេគ្មានកន្លែងស្នាក់នៅពេលមករៀននៅភ្នំពេញ ព្រះអង្គនឹងស្វះស្វែងរកកន្លែងស្នាក់នៅជូនពួកគេ។

រង្វាន់កុំព្យូទ័រ Laptop ថ្មីទាំង ១០គ្រឿងគឺសម្រាប់ផ្ដល់ឲ្យសិស្សជាប់បាក់ឌុប ដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេទាំង ១០នាក់ក្នុងខេត្តស្វាយរៀង ដោយមិនគិតពីនិទ្ទេសឡើយ។ បន្ទាប់ពីប្រកាសលទ្ធផលព្រះអង្គ នី សុវណ្ណារ៉េត នឹងទាក់ទងទៅប្រធានមន្ទីរអប់រំខេត្តស្វាយរៀង ឬសិស្សដែលដឹងថា ខ្លួនបានទទួលលំដាប់ពិន្ទុខ្ពស់ជាងគេក្នុងចំណោម ១០នាក់ អាចទាក់ទងមកកុដិលេខ២៤ វត្តនាគវ័ន រាជធានីភ្នំពេញដោយផ្ទាល់ក៏បាន។

គួរបញ្ជាក់ដែរថា ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៦ នឹងប្រព្រឹត្តទៅ ២ថ្ងៃ គឺថ្ងៃទី២២-២៣ ខែសីហា ដោយមានបេក្ខជនប្រលងសរុបចំនួន ៩៣.៧៥២នាក់។ ចំណែកមណ្ឌលប្រលងមានចំនួន ១៥៧មណ្ឌល ចែកចេញជា ៣.៧៨១បន្ទប់ នៅរាជធានី-ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា៕

1 (1) 1 (2) 1 (3) 1 (4) 1 (5) 1 (6) 1 (7)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print