ធនាគារជាតិ នៃ កម្ពុជា សាខាខេត្តរតនគិរី ចុះយុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ជូនប្រជាពលរដ្ឋ ដោយមិនគិតកម្រៃសេវា នៅសួនច្បារដំរីដែក ក្រុងសែនមនោរម្យ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ដើម្បីចូលរួមចំណែកគាំទ្រគោល នយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សាខាធនាគារជាតិ នៃកម្ពុជា ខេត្តរតនគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងខេត្តមណ្ឌលគិរី បានរៀបចំយុទ្ធនាការប្តូរក្រដាស ប្រាក់រៀលចាស់ ទក់ រហែក ជូនប្រជាពលរដ្ឋ ដោយមិនគិតកម្រៃសេវា នឹងផ្ទេរចូលគណនីបាគង ឬគណនីធនាគារដែលជាសមាជិកបាគង នៅសួនច្បារដំរីដែក ក្រុងសែនមនោរម្យ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។

ក្នុងយុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ជូនប្រជាពលរដ្ឋ ដោយមិនគិតកម្រៃសេវានាពេលនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លន់ សុភាព អភិបាលរងខេត្តមណ្ឌលគិរី រួមទាំងលោក នាយករដ្ឋបាលខេត្ត អាជ្ញាធរក្រុង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តជាច្រើនរូប។ នៅក្នុងយុទ្ធនាការប្តូរក្រដាសប្រាក់រៀលនោះដែរ ប្រជាពលរដ្ឋ និងព្រះសង្ឃអាចបើកគណនីបាគង ឬគណនីធនាគារ តម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម លិខិតឆ្លងដែន និងសង្ឃដីកាច្បាប់ដើម។

...

ប្រជាពលរដ្ឋ ដែលមកប្តូរប្រាក់រៀល បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដោយសារតែលុយដែលទុកចោលយូរហើយ ដែលគិតថាមិនអាចប្រើប្រាស់បានឡើងវិញ ពេលនេះ ខាងធនាគារជាតិ នៃ កម្ពុជា បានមកប្តូរជូន និងមិនមានកាត់សេវាកម្រៃអ្វីទាំងអស់។ ប្រជាពលរដ្ឋ បានសំណូមពរដល់ធនាគារជាតិ នៃ កម្ពុជា ឲ្យមានដំណើរការជារៀងរហូត ដើម្បីលើកពីគុណតម្លៃប្រាក់រៀល នឹងចង់ឲ្យធនាគារផ្សេងៗ ទៀត អាចទទួលយកប្រាក់ដែល ទក់ រហែក ចាស់ និងភ្លើងឆេះ ម្យ៉ាងទៀត ដោយសារធនាគារជាតិ នៃ កម្ពុជា សាខាខេត្តមណ្ឌលគិរី មិនទាន់ដំណើរការនៅឡើយទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print