លោក លឿង គឿង បានជាប់ឆ្នោតជាប្រធានរដ្ឋប្រទេសវៀតណាម

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖តាមការបោះឆ្នោតក្នុងកិច្ចប្រជុំលើកទី៨នៃរដ្ឋសភានិតីកាលទី១៥របស់ប្រទេសវៀតណាមនៅថ្ងៃទី២១ខែតុលាឆ្នាំ២០២៤បានអនុម័តសម្រេចឱ្យលោក លឿង គឿង សមាជិកការិយាល័យនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាលេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានមជ្ឈិមវៀតណាមឡើងកាន់តំណែងជាប្រធានរដ្ឋវៀតណាមដោយបញ្ចប់អាណត្តិនៅឆ្នាំ២០២៦។

គេហទំព័រ «CCFR China state-controlled media » រដ្ឋសភាវៀតណាមបានរៀបចំការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិកដែលបានសម្រេចជ្រើសរើសលោក លឿង គឿង ជាប្រធានរដ្ឋវៀតណាមថ្មី។តាមលទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា តំណាងអង្គប្រជុំចំនួន៤៤០រូបបានបោះឆ្នោតគាំទ្រទាំងស្រុង ដែលត្រូវជា៩១.៦៧%នៃតំណាងរដ្ឋសភាវៀតណាម។

គេហទំព័រ «CCFR China state-controlled media » បន្ទាប់ពីកិច្ចប្រជុំ លោក លឿង គឿង បានធ្វើសច្ចាប្រណិទានចូលកាន់តំណែងជាផ្លូវការ។ពេលថ្លែងសុន្ទរកថាចូលកាន់មុខតំណែង លោក លឿង គឿង បានថ្លែងថា លោកនឹងអនុលោមតាមច្បាប់រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតវៀតណាម ព្រមទាំងភារកិច្ចដែលផ្តល់ដោយបក្ស រដ្ឋនិងប្រជាជន អនុវត្តនូវកាតព្វកិច្ចជាប្រធានរដ្ឋឱ្យបានល្អ បន្តរក្សានិងបង្កើនសាមគ្គីភាពផ្ទៃក្នុងរបស់បក្ស រួមជាមួយបក្សទាំងមូលនិងកងយោធាទាំងមូល ដើម្បីផ្សព្វផ្សាយនូវកម្លាំងសាមគ្គីភាពដ៏ខ្លាំងក្លានៃប្រជាជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print