ជនសង្ស័យ២នាក់​ធ្វេីសកម្មភាពឆក់ខ្សែក១តម្លឹងពីបុរសម្នាក់បានសម្រេច​ ត្រូវពលរដ្ឋចាប់បានម្នាក់ស្វាគមន៍ឡេីងចាស់ដៃ

ចែករំលែក៖

​ ភ្នំពេញ ៖​ ជនសង្ស័យម្នាក់​ ក្នុងចំណោមបក្ខពួក០២នាក់​ ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបាន​ និងវាយម្នាក់មួយដៃមួយជេីងទេីបប្រគល់ឲ្យសមត្ថកិច្ច​ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ខ្សែក១តម្លឹងពីបុរសម្នាក់បានសម្រច​ កាលពី វេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំនុចមុខមន្ទីពេទ្យជប៉ុន ក្បែរនិងរង្វង់មូលគួចកាណុង តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រៈចក ខណ្ឌដូនពេញ ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់បានដើរនៅមុខមន្ទីរពេទ្យជប៉ុន ខណៈពេលនោះក៏មានជនសង្ស័យ២នាក់ជិះម៉ូតូ២គ្រឿងបានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក៏បានធ្វើសកម្មភាពឆក់ខ្សែក ពីបុរសខាងលើបានសម្រេច​ ទេីបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចប៉ុស្ដិ៍ស្រៈចកធ្វើការប្រដេញចាប់ជនសង្ស័យបានម្នាក់ រួមទាំងម៉ូតូហុងដាសង់ឌ្រីមស៊េរី២០២២ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1JK. 3342 មួយគ្រឿងផងដែរ​ ខណះពេលដែលជនសង្ស័យជិះម៉ូតូបុកសន្ដិសុខដែលធ្វើចរាចរណ៍រងរបួសធ្ងន់ ត្រង់ចំណុចផ្លូវ១០២ កែងនិងផ្លូវព្រះនរោត្តម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើង​បណ្ដាលឲ្យរបួស​ រួចក៏ប្រគល់ជូនសមត្ថកិច្ច ។​ ដោយឡែកជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូរត់គេចបាត់ស្រមោលរួមទាំងខ្សែក១តម្លឹងទៅជាមួយ​ ។
​ ក្រោយកើតហេតុ​ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល​ ស្រៈចក ដេីម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់​ ។ ចំណែកជនសង្ស័យខាងលើ​ សមត្ថកិច្ចជំនាញក៏បានធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមតិវិធី​ ៕​ ដោយ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print