មន្ត្រីជំនាញ​ បន្តចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពទំនិញហូបចុកចម្រុះគ្រប់ប្រភេទ តាមផ្ទះលក់ដូរ ផ្សារ និងដេប៉ូចែកចាយទំនិញ នៅខេត្តកែប​ និងកោះកុង​

ចែករំលែក៖

ខេត្ត​កែប, កោះកុង៖ ដើម្បីធានាការពារសុខុមាលភាពសម្រាប់អ្នកប្រើប្រាស់​ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកែប និងខេត្តកោះកុង បានដឹកនាំកម្លាំងមន្ត្រីជំនាញចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាពទំនិញហូបចុកចម្រុះគ្រប់ប្រភេទ តាមផ្ទះលក់ដូរ ផ្សារ និងដេប៉ូចែកចាយទំនិញ កាលពីទី២១ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ​ ក្នុងភូមិសាស្ត្ររបស់ខ្លួន។

ក្នុងប្រតិបត្តិការនោះ​ ជាលទ្ធផលប្រសើរ មន្ត្រីជំនាញ ពុំបានរកឃើញ ទំនិញខូចគុណភាព មិនមានភាពអនុលោម ឬ ខុសនឹងបទដ្ឋានពត៌មាន និងហួសកាលបរិច្ឆេទប្រើប្រាស់ ដាក់លក់សម្រាប់អ្នកប្រើប្រាស់ឡើយ។

...

ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញក៏បន្តអប់រំផ្សព្វផ្សាយអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ និងសុវត្ថិភាពម្ហូបអាហារ ដល់អាជីវករ ធ្វើយ៉ាងណាចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន​ ធ្វើយ៉ាងណាត្រូវលក់តែទំនិញ និងម្ហូបអាហារដែលមានគុណភាព ពុំមានសារធាតុគីមីហាមឃាត់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print