អាមេរិកស៊ើបអង្កេតអំពីករណីដែលផែនការវាយប្រហារអ៊ីរ៉ង់របស់អ៊ីស្រាអែលត្រូវបានបែកធ្លាយ ប្រព័ន្ធសារព័ត៌មានអ៊ីស្រាអែលអះអាងថា ប្រព័ន្ធ THAAD ត្រូវបានដាក់ពង្រាយរួចរាល់

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ យោងតាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័តមានអាមេរិកមួយចំនួនកាលពីថ្ងៃទី ២០ ខែតុលាឱ្យដឹងថា ឯកសារសម្ងាត់ពីរច្បាប់ដែលគ្រប់គ្រងដោយស្ថាប័នស៊ើបការណ៍អាមេរិកពាក់ព័ន្ធនឹងអ៊ីស្រាអែលអនុវត្តផែនការវាយប្រហារជាលក្ខណៈសងសឹកលើអ៊ីរ៉ង់ត្រូវបានបែកធ្លាយនាពេលថ្មីៗកន្លងទៅនេះ។ ថ្ងៃដដែល លោក Johnson ប្រធានសភាតំណាងរាស្ត្រអាមេរិកបានបញ្ជាក់ពីករណីបែកធ្លាយការណ៍សម្ងាត់នៅក្នុងកម្មវិធីមួយនៃបណ្តាញព័ត៌មាននៃទូរទស្សន៍ខ្សែកាបអាមេរិកដោយថា រដ្ឋសភាបានចាប់ផ្តើមធ្វើការស៊ើបអង្កេតហើយ។

    គេហទំព័រ «CCFR China state-controlled media » តាមការផ្សាយដំណឹងឱ្យដឹងថា ខ្លឹមសារនៃឯកសារមានពាក់ព័ន្ធនឹងអ៊ីស្រាអែលធ្វើសមយុទ្ធបាញ់មីស៊ីលពីអាកាសទៅដី ដើម្បីត្រៀមសងសឹកចំពោះអ៊ីរ៉ង់ និងការងារត្រៀមរៀបចំរបស់កងទ័ពអ៊ីស្រាអែល ដើម្បីប្រើមីស៊ីលបាលិស្ទិករយៈចម្ងាយកណ្តាលនិងដ្រូនជាដើម។ ឯកសារនៅបានបង្ហាញថា ភាគីអាមេរិកអះអាងថា ខ្លួនមិនអាចវិនិច្ឆ័យដោយត្រឹមត្រូវចំពោះទ្រង់ទ្រាយនៃសកម្មភាពរបស់អ៊ីស្រាអែល គ្មានតម្រុយណាមួយបង្ហាញថាអ៊ីស្រាអែលនឹងប្រើអាវុធនុយក្លេអ៊ែរចំពោះអ៊ីរ៉ង់នោះទេ។ ឯកសារដូចពោលខាងលើត្រូវបានអនុញ្ញាតឱ្យចែករំលែកទៅឱ្យសម្ព័ន្ធមិត្តចំនួន ៤ របស់អាមេរិកក្នុងចំណោមអ្វីដែលហៅថាសម្ព័ន្ធភាពភ្នែក៥ តែប៉ុណ្ណោះ គឺអូស្រ្តាលី កាណាដា នូវែលហ្សេឡង់និងអង់គ្លេស ប៉ុន្តែវាត្រូវបានបែកធ្លាយក្នុង ”សារទូរលេខ” នៃបណ្តាញទំនាក់ទំនងសង្គម អំពីដំណើរបែកធ្លាយនៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print