កម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinpingចូលចិត្តប្រើ»(ភាសារុស្ស៊ី)នឹងចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗនៅប្រទេសរុស្ស៊ី

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ក្នុងឱកាសដែលលោកXi Jinpingប្រធានរដ្ឋចិនបានទៅកាន់ក្រុងKazanប្រទេសរុស្ស៊ី ដើម្បីអញ្ជើញចូលរួមកិច្ចជំនួបកំពូលលើកទី១៦នៃប្រទេសBRICSតបតាមការអញ្ជើញរបស់លោកភូទីនប្រធានាធិបតីរុស្ស៊ី  កម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinpingចូលចិត្តប្រើ»ភាគទី៣(ភាសារុស្ស៊ី)ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយនៅក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ជាតិរុស្ស៊ី វេបសាយ«កាសែតរុស្ស៊ី» និងស្ថានីយទូរទស្សន៍អាស៊ីធំរុស្ស៊ីជាដើមចាប់ពីថ្ងៃទី២២ ខែតុលា តទៅ។

គេហទំព័រ «CCFR China state-controlled media » កម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinpingចូលចិត្តប្រើ»ភាគទី៣(ភាសារុស្ស៊ី)បានយកការបកស្រាយពីប្រយោគបុរាណនិងកំណាព្យចិនដែលបានដកស្រង់នៅក្នុងសុន្ទរកថាគន្លឹះ អត្ថបទនិងពាក្យសម្តីសំខាន់ៗរបស់លោកXi Jinpingជាចំណុចចាប់ផ្តើម ផ្តោតសំខាន់ទៅលើបញ្ហាកម្តល់ប្រជាជនជាអាទិភាព កំណែទម្រង់និងច្នៃប្រឌិតថ្មី វិបុលភាពរួម  អេកូឡូស៊ីនិងអភិរក្សបរិស្ថាន បន្តវេនវប្បធម៌និងពិពិធកម្មអរិយធម៌ ចម្រាញ់និងបកស្រាយពីខឹ្លមសារក្នុងយុគសម័យថ្មីនិងតម្លៃសកលក្នុងវប្បធម៌ប្រពៃណីចិនដ៏ទូលំទូលាយនិងស៊ីជម្រៅ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print