ក្រសួង​ទេសចរណ៍​ ចេញសេចក្តីបំភ្លឺរបស់ក្រសួងទេសចរណ៍ពាក់ព័ន្ធគំនិតផ្តួចផ្តើម « Six countries, One destination»

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងទេសចរណ៍ សូមជម្រាបជូនសាធារណជន និងសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ មានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយអំពីជំហរគាំទ្ររបស់ កម្ពុជាលើគំនិតផ្តួចផ្តើម ” Six countries, One Destination” ដែលបានលើកឡើងដោយព្រះរាជាណាចក្រថៃ ក្នុងឱកាសដែល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសំដែងការគួរសម និងពិភាក្សា ការងារជាមួយលោក Dusit MANAPAN ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងគណៈប្រតិភូ កាលពី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយខាងលើ ក្រសួងទេសចរណ៍ សូមធ្វើការបញ្ជាក់ជូនសាធារណជន និង សារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ជ្រាបថា នៅក្នុងជំនួបខាងលើ ក្រសួងទេសចរណ៍ បានបញ្ជាក់ទៅភាគីថៃ ថាក្រសួងសូមធ្វើការកត់សម្គាល់លើគំនិតផ្តួចផ្តើម ” Six countries, One Destination” និងស្នើសុំភាគីថៃផ្តល់ ឯកសារទស្សនទានដែលគ្រប់ជ្រុងជ្រោយ និងឯកសារពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនេះតាមផ្លូវការទូត ដូចមាន បញ្ជាក់ក្នុងលិខិតផ្លូវការរបស់ក្រសួងទេសចរណ៍ លេខ១៦៣ MOT ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ផ្ញើជូន ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ ស្នើឱ្យសារព័ត៌មានជាតិ និងអន្តរជាតិ សូមកែតម្រូវ និងបញ្ឈប់រាល់ ការផ្សាយព័ត៌មានដែលប្រាសចាកពីជំហរពិតប្រាកដរបស់ក្រសួងទេសចរណ៍ ដែលអាចបណ្តាលឱ្យមានការ ភាន់ច្រឡំដោយប្រការណាមួយជាយថាហេតុ។

...

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print