រដ្ឋសភាជាតិអបអរសាទរទិវារំលឹកខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ គឺជាខួប ៣៣ឆ្នាំ (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣) នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

រដ្ឋសភាជាតិ សូមគោរពថ្លែងអំណរព្រះគុណនិងអរគុណចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ស្ថាបនិកសន្តិភាពនៅកម្ពុជា ដែលកាលពី៣៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ បានបង្រួបបង្រួម ភាគីទាំង៤ មានរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) រហូតដល់ឆ្នាំ១៩៩៨។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលបានធ្វើឱ្យកម្ពុជា ស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ។

ប្រជាពលរដ្ឋនៅទូទំាងប្រទេស សូមអរគុណសន្តិភាព និងប្តេជ្ញារួមគ្នាការពារ ថែរក្សាសុខសន្តិភាពដែលបានមកដោយលំបាកនេះឱ្យបានគង់វង្សជារៀងរហូតតទៅដើម្បីកម្ពុជាទទួលបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងសុខដុមរមនាជានិច្ចនិរន្តរ៍តទៅ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print