ភ្នំពេញ៖ បុរសម្នាក់ដោយសារតែខឹងប្អូនប្រុសខ្ចីម៉ូតូទៅយូពេកក៏ឱ្យកូនប្រុសបង្កេីតរឿងប្រឌិតថាមានចោរយកកាំបិតភ្ជង់ប្លន់យកម៉ូតូទៅបាត់បង្កការភ្ញាក់ផ្អេីលនាវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅលេីកំណាត់ផ្លូវលំភូមិអក្សរ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ពេលនេះឪពុកកូនជាម្ចាស់ម៉ូតូមកសុំទោសជាសាធារណៈនៅប៉ុស្តិ៍នគរបាលរដ្ឋបាល មូលហេតុដោយសារខឹងប្អូនខ្ចីម៉ូតូទៅយូពេកទេីបប្រឌិតរឿងឱ្យយល់ច្រឡំ។
ក្មេងប្រុសជាម្ចាស់ម៉ូតូដែលប្រឌិតរឿងឱ្យយល់ច្រឡំនោះមានឈ្មោះរស់ រាត្រី ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិចែកម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ចំណែកបុរសដែលខ្ចីម៉ូតូទៅនោះឈ្មោះធឿន ត្រូវជាប្អូនរបស់បុរសជាឪពុកក្មេង។
តាមចម្លេីយសារភាពរបស់ឪពុកក្មេងឈ្មោះរស់ រាត្រី បានឪ្យដឹងថា មុនពេលកេីតហេតុប្អូនប្រុសគាត់បានខ្ចីម៉ូតូរបស់គាត់ជិះ ពេលនោះគាត់ក៏យល់ព្រមឱ្យខ្ចី តាំងព្រឹករហូតមកដល់ថ្ងៃត្រង់មិនឃេីញមកវិញ ក៏នាំឱ្យកូនប្រឌិតរឿងថាមានជនសង្ស័យយកកាំបិតភ្ជង់ប្លន់យកម៉ូតូគេចខ្លួនបាត់ទៅ។
រហូតមកដល់វេលាម៉ោង៧យប់ ថ្ងៃទីដដែលប្អនប្រុសរបស់គាត់ឈ្មោះធឿនក៏យកម៉ូតូមកឱ្យវិញ ទេីបគាត់ធ្វេីដំណេីរទៅប៉ុស្តិ៍នគរបាលត្រពាំងក្រសាំងវិញដេីម្បីសុំទោសកម្លាំងសមត្ថកិច្ចជាសាធារណៈវិញនិងដកពាក្យបណ្តឹងពីប្អូនប្រុសគាត់៕ដោយ៖សុខាសែនជ័យ