សារព័ត៌មាន AFP កាលពីថ្ងៃពុធ ទី២៣ ខែតុលា ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានទទូចឱ្យក្រុមប្រទេសជាសមាជិក BRICS ជួយបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា និងប្រទេសលីបង់។
អំឡុងការថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូល BRICS នៅប្រទេសរុស្ស៉ី លោក Pezeshkian បាននិយាយដូច្នេះថា «ខ្ញុំសូមទទូចឱ្យសមាជិកទាំងអស់នៃក្រុម BRICS ដ៏មានឥទ្ធិពល ប្រើប្រាស់សមត្ថភាពដាច់ដោយឡែក និងសមត្ថភាពរួមរបស់ខ្លួន ដើម្បីបញ្ចប់សង្រ្គាមនៅហ្កាហ្សា និងលីបង់»។ អ៉ីរ៉ង់បានចូលរួមជាសមាជិក BRICS ជាផ្លូវការក្នុងឆ្នាំនេះ។ BRICS ត្រូវបានបង្កើតឡើងដំបូង កាលពីឆ្នាំ២០០៩។ បច្ចុប្បន្នសមាជិក BRICS រួមមានចិន រុស្ស៉ី ឥណ្ឌា ប្រេស៉ីល អាហ្រ្វិកខាងត្បូង អ៉ីរ៉ង់ អេហ្ស៉ីប អេត្យូពី និងអេមីរ៉ាតអារ៉ាប់រួម។
អ៉ីរ៉ង់កំពុងត្រៀមខ្លួន សម្រាប់ការសន្យាវាយប្រហារសងសឹកពីអ៉ីស្រាអែល បន្ទាប់ពីទីក្រុងតេហេរ៉ង់ បានបាញ់ស្រោចមីស៉ីលបាលិស្ទីគប្រមាណ២គ្រាប់ លើអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា។ ការបាញ់មីស៉ីលនោះ ជាសកម្មភាពសងសឹកចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុមហេសបូឡាលីបង់ ដែលគាំទ្រដោយអ៉ីរ៉ង់ ព្រមទាំងមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ម្នាក់៕
រូបថត: RT