ភ្នំពេញ ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័
ជនរងគ្រោះក្នុងហេតុការណ៍ប្លន់ប្រដាប់អាវុធមានឈ្មោះ រីតា ពណ្ណារាយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាមន្រ្តីរាជការ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេរី២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AY-4444 ចេញពីកន្លែងធ្វើការសាលាស្ថាបត្យកម្ម គោលបំណងវិលត្រឡប់ទៅផ្ទះ តែទើបជិះដល់ចំណុចខាងលើត្រូវបានក្រុមចោរប្លន់៤នាក់ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយអាវុធខ្លី២ដើម ធ្វើសកម្មភាពភ្ជង់គម្រា ប្លន់យកម៉ូតូបានសម្រេច ។
ក្រោយកើតហេតុភ្លាមៗ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ អធិការដ្ឋានខណ្ឌ និងកម្លាំងជំនាញក្រុង ធ្វើការស្រាវជ្រាវអស់រយៈពេល២ថ្ងៃ រហូតដល់វេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី០៨ ខែសីហា នេះ នគរបាលជំនាញដឹកនាំដោយលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ តាមស្រាវជ្រាវឃាត់ខ្លួនមនុស្សពាក់ព័ន្ធទទួលផលចោរកម្ម២នាក់ និងដកហូតម៉ូតូ១គ្រឿងបានមកវិញពីហាងបញ្ចាំ ចំណែកក្រុមចោរប្លន់៤នាក់ផ្សេងទៀតជាជនល្មើស ធ្វើសកម្មភាពប្លន់ផ្ទាល់គេចខ្លួនបាត់ ។
ជនសង្ស័យពាក់ព័ន្ធទទួលផលចោរកម្មទាំង២នាក់ត្រូវបាននគរបាលឃាត់ខ្លួនបានទី១-ឈ្មោះ ហុង វណ្ណា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរទិញលក់ម៉ូតូនៅតាមផ្លូវ ស្នាក់នៅផ្ទះ១១ ផ្លូវ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។ ទី២-ឈ្មោះ សុង សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរទិញលក់ម៉ូតូ ស្នាក់នៅផ្ទះលេខ៤៨៥ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប្រភពបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហុង សុវណ្ណា បានទិញម៉ូតូមួយគ្រឿងខាងលើ ពីជនមិនស្គាល់មុខក្នុងតម្លៃ ៨០០ដុល្លារដោយពុំមានឯកសារ ពុំមានក្រដាសស្នាម រួចបានយកម៉ូតូខាងលើទៅលក់ឲ្យជនសង្ស័យឈ្មោះ សុង សុជាតិ ក្នុងតម្លៃ ៨៥០ដុល្លារ តែមិនមានឯកសារក៏គាត់មិនបានទិញឡើយ ។
ប្រភពបន្តទៀតថា ឃើញសភាពមិនស្រួលជនសង្ស័យឈ្មោះ ហុង វណ្ណា បានយកម៉ូតូទៅបញ្ចាំនៅហាង ប្រាក់ ម៉ាលី ហៅ ថារតន៍ ក្នុងតំលៃ ៨០០ដុល្លារ ដើម្បីយកដើមទុនវិញ បានលុយដើមវិញហើយរហូតដល់សមត្ថកិច្ចស្រាវជ្រាវ ចាប់ឃាត់ខ្លួនបានតែម្តងក្បែរវត្តសំពៅមាស សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ក្រោយពីឃាត់ខ្លួនមនុស្សពាក់ព័ន្ធទទួលផលចោរកម្មទាំង២នាក់បានហើយនាំខ្លួនទៅហាងទទួលបញ្ចាំម៉ូតូ ប្រាក់ ម៉ូលី ហៅ ថារតន៍ នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ក្រោមការសម្របសម្រួលពីលោក សេង ហ៊ាង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ឆែកត្រួតពិនិត្យរកឃើញម៉ូតូ ហុងដា សេ១២៥ សេរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-4444 ជាម៉ូតូជាប់ពាក់ពាក់បទល្មើសចោរកម្ម កាលពីយប់ថ្ងៃទី០៦ ខែសីហា កន្លងមក ដែលក្រុមចោរប្លន់យកពីជនរងគ្រោះនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ហើយត្រូវបានដកហូតម៉ូតូខាងលើ និងឃាត់នាំខ្លួនជនសង្ស័យ២នាក់ទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ៕
ដោយ ៖ សុខាសែនជ័យ