ពលរដ្ឋភូមិកណ្តាលប្រគល់ពស់ថ្លាន់ជាង១០គីឡូក្រាមឲ្យសាលាឃុំព្រែកអញ្ចាញ

ចែករំលែក៖

ខេត្តកណ្តាល៖ ពលរដ្ឋខ្មែរអ៊ិស្លាមម្នាក់បានប្រគល់ពស់ថ្លាន់មួយក្បាលដែលមានទម្ងន់១២គីឡូក្រាមឲ្យទៅលោកមេភូមិកណ្តាល ដើម្បីយកប្រគល់ឲ្យសាលាឃុំព្រែកអញ្ចាញ និងយកទៅឲ្យមន្ត្រីអភិរក្សសត្វព្រៃបន្តរ ។

លោក ជួន សារ៉េត មេភូមិកណ្តាល បានប្រាប់ឲ្យដឹងថា រូបលោកបានទទួលពស់ថ្លាន់មួយក្បាលពីពលខ្មែរអ៊ិស្លាមម្នាក់ឈ្មោះ ស្មាន ដែលគាត់ចាប់បានពីព្រៃខាងក្រោយផ្ទះហើយយកប្រគល់ឲ្យលោកមេភូមិ ។ ខណៈនោះលោក ជួនសារ៉េត បានយកពស់នោះទៅសាលាឃុំបន្តដើម្បីប្រគល់ទៅឲ្យមន្រ្តីអភិរក្សសត្វព្រៃ ។

លោក មិន យ៉ុន មេឃុំព្រែកអញ្ចាញ បានថ្លែងអំណរគុណដល់ពលរដ្ឋដែលយល់ច្បាស់បានយកសត្វព្រៃប្រគល់ឲ្យអាជ្ញាធរដែលកន្លងមកពលរដ្ឋចាប់បានពស់ថ្លាន់ ឬសត្វព្រៃតែងតែយកទៅធ្វើម្ហូបក្លែមស្រាដោយមិនគិតថា សត្វព្រៃជិតដាច់ពូជនោះឡើយ៕

1 IMG-20160809-WA0051

ដោយ៖ ឡូ សំអាត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print