រថយន្ដដឹកគ្រឿងសមុទ្របុកឡំប្រឺតាបណ្ដាលឲ្យក្រឡាប់​ និងធ្វេីឲ្យបុរសម្នាក់ស្លាប់​ ,ស្រ្ដីម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖​ រថយន្តដឹកគ្រឿងសមុទ្រមួយគ្រឿង​ បានបេីកបុកឡំប្រឺតាយ៉ាងពេញទំហឹងបណ្ដាលឲ្យឡំប្រឺតាក្រឡាប់​ និងធ្វេីឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងស្រ្ដីម្នាក់ទៀតជាអ្នករួមដំណើររងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ទៅមន្ទីពេទ្យ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០២៤ ត្រង់ចំណុចស្តុបអ៊ីអន៣ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

​ សពជនរងគ្រោះមានឈ្មោះ ជូ វុទ្ធី អាយុ ៥៣ឆ្នាំ មានស្រុកកំណើតនៅ ភូមិចារេនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ។
​ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុឃើញបុរសរងគ្រោះខាងលើបាន បើកឡំប្រឺតា​ មួយគ្រឿងពណ៌លឿងពាក់ផ្លាកលេខតាកែវ 1S-0304 ធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុង អ៊ីអន៣ ទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចស្តុបអ៊ីអន៣ ជនរងគ្រោះក៏បានបត់ឆ្វេងឡើងមកផ្លូវ៦០ម៉ែត្របំណងទៅច្រមុះជ្រូកក្បាលថ្នល់ ស្របពេលនោះក៏មានរថយន្ដម៉ាក kIA ពណ៍ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2BF-9739 បើកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនជ្រុលមកបុកឡំប្រឺតាយ៉ាងពេញទំហឹងបណ្តាលឲ្យឡំប្រឺតាក្រឡាប់ផ្ងារជើង និងធ្វេីឲ្យបុរសជាអ្នកបើកឡំប្រឺតាស្លាប់ភ្លាមៗនៅនិងកន្លែង​ ចំណែកស្ត្រីម្នាក់ជាអ្នករួមដំណើរបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ ។ រីឯអ្នកបើកបររថយន្តបង្កបានចតរថយន្តនៅចិញ្ចើមផ្លូវរួចបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល ។
​ ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ​ ចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ​ មកធ្វើការវាស់វែងយកឡំប្រឺតា​ និងរថយន្តបង្កយកទៅរក្សាទុកបណ្ដោះអាសន្ន​ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះ​ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើលិខិតប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print