កម្លាំងនគរបាលខណ្ឌដង្កោ បន្តចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងគ្រឿងស្រវឹង

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជា នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក​ឧត្តម​សេនីយ៍​ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌដង្កោសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានបន្តអនុវត្តការងារចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ម៉ោង២៣និង០០នាទី ដល់ម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ មុខបុរីជីបម៉ុង តាមបណ្តោយផ្លូវព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ គ្រឹស្នា ស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ដែលមានកម្លាំងសរុប៤០នាក់ ក្នុងនោះកម្លាំងនគរបាលខណ្ឌដង្កោ១៩នាក់ និងកម្លាំងនគរបាលរាជធានីភ្នំពេញ២១នាក់។

ដោយឡែកលទ្ធផល នៃកិច្ចសហប្រតិបត្តិការ បានត្រួតពិនិត្យលើយានយន្តឆ្លងកាត់មានចំនួន៧៥គ្រឿង ឃាត់យានយន្តល្មើសចំនួន៤គ្រឿង(រថយន្ត២គ្រឿង និងម៉ូតូចំនួន២គ្រឿង) ល្មើសជាតិស្រវឹងចំនួន៤គ្រឿង (កម្រិត0.25-0.39mg/L សរុប០២គ្រឿង ក្នុងអ្នកជិះម៉ូតូ១នាក់ និងអ្នកបើកបររថយន្ត១នាក់។

...

របាយការណ៍ដែលបន្តថា រថយន្ត០១គ្រឿង និងម៉ូតូចំនួន៣គ្រឿង ត្រូវបានយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីតម្រូវឲ្យម្ចាស់យានយន្តចូលខ្លួនដោះស្រាយតាមច្បាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print