សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើកត្តាសំខាន់ៗអ្វីខ្លះដែលប្រជាពលរដ្ឋត្រូវចូលរួមដើម្បីកសាងប្រទេសជាតិ?

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កត្តា ៣ ដែលប្រជាពលរដ្ឋត្រូវចូលរួមកសាងប្រទេសជាតិគឺ៖

ទី១-ការចូលរួមថែរក្សាលំនឹងស្ថិរភាព និងសន្តិភាព
ទី២-យល់ពីតម្លៃនៃសន្តិភាព និងសន្តិសុខ
ទី៣-ចូលរួមក្នុងការកសាងជីវភាពរស់នៅរបស់ខ្លួន

ទន្ទឹមនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា យើងមិនអាចថែរក្សា និងជំរុញប្រទេសយើងបានទេ ប្រសិនបើប្រជាជនមិនចូលរួម។ ជាក់ស្តែង ការខិតខំរបស់រាជរដ្ឋាភិបាលជាផ្នែកមួយជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន ប៉ុន្តែគឺអាស្រ័យលើប្រជាជនដែលខិតខំចាប់យកឱកាសនៃសុខសន្តិភាព និងស្ថិរភាព ថែរក្សាលំនឹងសន្តិសុខ ជាពិសេសរួមគ្នាខិតខំរៀនសូត្រកសាងសមត្ថភាពដើម្បីយើងកសាងប្រទេសតទៅទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ២០២៤នេះ ជាខួបលើកទី ៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និង ប្រជាជន កម្ពុជា-ចិន ផងដែរ។ ទំនាក់ទំនងកម្ពុជាចិន មិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយនៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាចំណងមិត្តភាពដែកថែប ដែលមិនអាចបំបែកបាន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា-ចិន មានទំនាក់ទំនងគ្នាជាង ២ ០០០ឆ្នាំមកហើយ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់នេះ បានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ដូចនៅក្នុងសុន្ទរកថារបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ហើយកម្ពុជា និងចិន ជាមិត្ត ជាអ្នកជិតខាង ជាដៃគូដ៏ល្អ ជាមួយគ្នានេះ ហើយឆ្នាំនេះជាខួបលើកទី៦៦ នៃការបង្កើតការទូតទំនាក់ទំនងយើងទាំងពីរ។ ទំនាក់ទំនងកម្ពុជា-ចិន មិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយនៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាចំណងមិត្តភាពដែកថែប ដែលមិនអាចបំបែកបាន»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print