កម្ពុជាចាប់ដៃគូជាមួយកូរ៉េក្នុងគោលបំណងអភិវឌ្ឍវិស័យកីឡាជនពិការកម្ពុជានិងក្នុងតំបន់អាស៊ាន

ចែករំលែក៖

ភ្នំពេញ៖ លោកយី វាសនា អគ្គលេខាធិ ការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈ កម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជាបានអះអាង ថា កម្ពុជា-កូរ៉េបានសម្រេចចាប់ដៃគូគ្នា ដើម្បីអភិវឌ្ឍវិស័យកីឡាជនពិការក្នុង ប្រទេសកម្ពុជានិងក្នុងតំបន់អាស៊ាន ។ ការ ពិភាក្សានេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នៅទីស្នាក់ការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាក្នុងបរិវេណមជ្ឈមណ្ឌលជាតិនៃជនពិការ ។

លោកយី វាសនា មានប្រសាសន៍ក្រោយជំនួបពិភាក្សាការងារជាមួយភាគីកូរ៉េថា ជាលទ្ធផលក្នុងជំនួបពិភាក្សាការងារជាមួយ តំណាងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកូរ៉េនានេះប្រទេសកម្ពុជាទទួលបានផ្លែផ្កាជាច្រើនដើម្បីអភិវឌ្ឍវិស័យកីឡាជនពិការនៅកម្ពុជាក៏ដូចជានៅក្នុងតំបន់អាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-កូរ៉េដែលនឹងចាប់ផ្តើមពីខែតុលា ឆ្នាំ២០១៦នេះតទៅ ។

លោកបាន បន្តទៀតថា ចំណុចពិសេស ក្នុងជំនួបទ្វេភាគីនេះកូរ៉េបានសន្យាផ្តល់ ការបណ្តុះបណ្តាលដល់អត្តពលិកជនពិការ កម្ពុជា៦នាក់លើប្រភេទកីឡាបាញ់កាំភ្លើងនិងកីឡាបាញ់ធ្នូដោយឲ្យទៅហ្វឹកហាត់នៅប្រទេសកូរ៉េរយៈពេលខ្លី។ ដូច្នេះគណៈ កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានិងកូរ៉េបានឯកភាពគ្នាតាមរយៈការចុះអនុស្សរណៈយោគយល់គ្នាមួយដើម្បីបណ្តុះបណ្តាលលើវិស័យ កីឡាជនពិការ ។ ក្នុងនោះមាន ទាំងការបណ្តុះបណ្តាលគ្រូបង្វឹកនិងអ្នក ជំនាញវាយតម្លៃកីឡាករកីឡាការិនីលើ ប្រភេទពិការធ្វើយ៉ាងណាជួយឲ្យកម្ពុជា មានអត្តពលិកពោរពេញដោយគុណភាព អាចទៅចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០នៅប្រទេសជប៉ុនបានដោយ ជោគជ័យ ។

លោកបានបញ្ជាក់ថា អ្វីដែលពិសេសជាងនេះទៅទៀតនោះគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកូរ៉េបានសម្រេចចាប់ដៃគូជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាឲ្យបានយូរអង្វែងដើម្បីធ្វើយ៉ាងណាជំរុញដល់ការអភិវឌ្ឍវិស័យកីឡាជនពិការក្នុងតំបន់អាស៊ានឲ្យមានភាពរីកចម្រើនឡើង ។

ជាមួយគ្នានោះដែរលោក Jeon Seon Ju ប្រធាននាយកដ្ឋានកីឡាប៉ារ៉ាឡាំពិក កូរ៉េបានអញ្ជើញលោក យី វាសនា ដឹកនាំប្រតិភូទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសកូរ៉េដើម្បីឈ្វេងយល់ពីស្ថានភាពកីឡាក៏ ដូចជាមានឱកាសបានជួបទំនាក់ទំនងជាមួយសហព័ន្ធកីឡាដទៃៗទៀតរបស់កូរ៉េ ផងដែរ។ ការពង្រឹកផ្នែកទំនាក់ទំនងរវាងស្ថាប័នកីឡារបស់ប្រទេសកម្ពុជានឹងប្រទេស កូរ៉េលើផ្នែកកីឡាជនពិការនេះក្នុងគោល បំណងធ្វើឲ្យកីឡាប្រទេសទាំង២នាក់តែ រីកចម្រើនឡើង ។

គួររំលឹកថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកូរ៉េបានឧបត្ថម្ភធ្នូ១គ្រឿងដល់ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលមានតម្លៃជាង១ម៉ឺនដុល្លារកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦កន្លងទៅ ព្រមទាំង បានសន្យាជួយបណ្តុះបណ្តាលអត្តពលិកជនពិការកម្ពុជាបន្ថែមដើម្បីមានសមត្ថភាពអាចទៅចូលរួមប្រកួតប្រជែងនៅលើឆាក អន្តរជាតិស្មើមុខស្មើមាត់ដូចប្រទេសដទៃ ទៀតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០នៅប្រទេសជប៉ុន ៕

photo798693325706209373 photo798693325706209370

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print