ភ្នំពេញ៖ ទីតាំងកោសជប់ម៉ាស្សានៅតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់ចំនួនពីរ ខណ្ឌមានជ័យ គឺសង្កាត់បឹងទំពន់ និងសង្កាត់ស្ទឹងមានជ័យ គិតចាប់ភ្លើងស្តុបកែងផ្លូវ២៧១ និងផ្លូវ៣៧១ មានមិនតិចជាង៣០ទៅ៤០ទីតាំងផ្ទះនោះទេ ហើយភាគច្រើនបំរើសេវាផ្លូវភេទជ្រកក្រោមស្លាកកោសជប់ម៉ាស្សា។
ទីតាំងកោសជប់ម៉ាស្សាខ្លះរពិសដៃលួចលុយ និងសម្ភារៈបង្កបញ្ហាជារឿយៗ ដោយឡែកភ្ញៀវ ខ្លះ ក៏បានរិះគន់សមត្ថកិច្ចមូលដ្ឋានថា មានការឃុបឃិតគ្នាធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃកងកម្លាំងផងដែរ ហើយការលើកឡើងក្នុងការរិះគន់នោះ ដោយភ្ញៀវបាននិយាយមិនសំចៃមាត់ថា សមត្ថកិច្ចនគរបាលមូលដ្ឋានមិនធ្វើទុក្ខបុកម្និញឲ្យថៅកែសងប្រាក់វិញនោះទេ គឺបានត្រឹមតែសម្របសម្រួលបញ្ចប់រឿងតែប៉ុណ្ណោះ ហើយក៏មិនចាប់ខ្លួនថៅកែហាងកោសជប់ ឬស្រីម៉ាស្សាទៅប៉ុសិ៍្តរដ្ឋបាលធ្វើការណែនាំទេ ដូចពាក្យថាប្រាក់ក៏បង់ថង់ក៏ដាច ។
ក្នុងនោះក៏មានទីតាំងកោសជប់ម៉ាស្សាខ្លះលួចបំរើសេវាផ្លូវភេទជាធម្មតាមិនរពឹសដៃលួច លុយឬសម្ភារៈនោះទេ ដោយពួកគេខ្លាចព្រោះថៅកែគេបានផ្តល់ការណែនាំមិនឲ្យធ្វើដូច្នោះខ្លាចមានបញ្ហា ។
ថៅកែស្រីកោសជប់ម៉ាស្សាម្នាក់សូមមិនបញ្ចេញឈ្មោះថា សព្វថ្ងៃរកស៊ីចិញ្ចឹញតែប្តី គេ ព្រោះមិនជាសមត្ថកិច្ចខាងណាខ្លះទេមកយកលុយរាល់តែខែ។ ស្ត្រីរូបនេះបន្តថា មាន ពេលខ្លះគេមកសម្លុតខ្ញុំទៀត។ ស្ត្រីដដែលបញ្ជាក់ថា ពួកគេស្លៀកពាក់ស៊ីវិល ៕
ដោយ៖ តាឡឹម