ខេត្តកំពង់ឆ្នាំង៖ ក្នុងពេលធ្វើដំណើរចាកចេញពីខេត្តកំពង់ឆ្នាំងឆ្ពោះមកកាន់ខេត្តពោធិសាត់ នៅតាមដងផ្លូវ សម្តេចតេជោ ហ៊ុន សែន បានចុះជួបក្មួយៗសិស្សានុសិស្សនៃវិទ្យាល័យមួយចំនួនដើម្បីស្វែងយល់ពីការសិក្សារៀនសូត្ររបស់ក្មួយៗ និងស្តាប់នូវមតិយោបល់ និងស្វែងយល់អំពីបញ្ហាចាំបាច់មួយចំនួនដែលប្រឈមនិងការសិក្សារៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស។ ក្នុងនោះសម្តេចតេជោ និងសប្បុរសជនបានផ្តល់នូវអគារសិក្សាដល់សាលាចំនួន៣ដូចជាៈ
១- វិទ្យាល័យ ហ៊ុន សែន រលាប្អៀ ក្នុងស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ចំនួន ១ខ្នង កំពស់ ២ជាន់ (១២ បន្ទប់) បន្ថែមលើអគារចាស់ដែលមានស្រាប់។
២- វិទ្យាល័យ បរិបូណ៌ខាងត្បូង ក្នុងស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ទទួលបានអគារសិក្សា១ខ្នង កំពស់២ជាន់ (១២បន្ទប់) រួមទាំងធ្វើបណ្ណាល័យ ទីចាត់ការ១ខ្នង ៣បន្ទប់ របងសាលា បង្គន់អនាម័យ និងតារាងបាល់ទាត់ រួមទាំងជីកស្រះទឹកធំមួយ។
៣- វិទ្យាល័យបរិបូរណ៌ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងដូចគ្នា ទទួលបានអាគារសិក្សាចំនួន ២ខ្នង ដោយ១ខ្នង មាន២ជាន់ ស្មើ១២បន្ទប់ រួមទាំងទីចាត់ការ១ មានបីបន្ទប់ ។ សម្តេចតេជោបានអោយជីកស្រះ១ហិកតាកន្លះដ៏ធំមួយសម្រាប់សាលារៀនប្រើប្រាស់ និងសហគមន៌នៅក្បែរសាលាបានប្រើប្រាស់ផងដែរ។ តាមរយៈការផ្តល់អាគារសិក្សាថ្មីៗទាំងនេះ គឺបានជួយសម្រួលនូវសេចក្តីត្រូវការចាំបាច់របស់សាលារៀន និងបានជួយដល់ក្មួយៗសិស្សានុសិស្សបន្តការសិក្សារៀនសូត្រនៅតាមបណ្តាខេត្តអោយកាន់ងាយស្រួលបំផុត។
មាន សម្តេចតេជោ គឺកូនខ្មែរមានសាលារៀនគ្រប់ទីកន្លែង៕
ដោយ៖ សុវណ្ណារ៉ា