លិខិតមិត្តអ្នកអាន ​៖ អាណាព្យាបាលនិស្សិតម្នាក់រិះគន់លោកសាស្ត្រាចារ្យ អ៊ុន សក្កដា ថាដូចមនុស្សរស់នៅជំនាន់ប៉ុលពត

ចែករំលែក៖

ភ្នំពេញ៖ អាណាព្យាបាលនិស្សិតម្នាក់បានរិះគន់លោក អ៊ុន សក្កដា សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថាជាមនុស្សគ្មានមនោសញ្ចេតនា និង ពាក្យសម្ដីមិនសមរម្យខ្វះសីលធម៌ ដូចជំនាន់ប៉ុលពត ដែលមិនសក្ដិសមជាអ្នកអប់រំសិស្សឬនិស្សិត នោះឡើយ ។

អាណាព្យាបាលនិស្សិត ឈ្មោះ រិទ្ធ មេត្តាអនុជ បានរៀបរាប់ថា និស្សិតរូបនេះមានជំងឺភ្នែកធ្ងន់ធ្ងរ ដែលទាមទារការព្យាបាលរយៈពេលយូរ ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី និស្សិតរូបនេះបានតស៊ូទៅរៀន ដើម្បីបញ្ចប់ថ្នាក់ឆ្នាំទី២ ដើម្បីឈានទៅថ្នាក់ឆ្នាំទី៣ នៅសាលាច្បាប់នេះ ។

ដោយសារស្ថានភាពជំងឺមានភាពមិនទៀងទាត់ ធ្វើឲ្យការសិក្សារៀនសូត្រមានបញ្ហាខ្លះៗ ពោលគឺពេលជំងឺមានសភាពធូរស្រាល ក៏បានទៅរៀនជាធម្មតា ហើយពេលជំងឺធ្វើទុក្ខ ដូចជា ស្រវាំងភ្នែក ឬ ឈឺចុកចាប់ភ្នែកខ្លាំងពេក ក៏ពុំបានទៅរៀនជាប់លាប់ទេ ទើបដាក់ពាក្យសុំច្បាប់ទៅគ្រូប្រចាំថ្នាក់ តែលោកគ្រូ អ៊ុន សក្កដា គឺជាមនុស្សគ្មានមនោសញ្ចេតនា ទាល់តែសោះ គឺ គិតតែចុះបញ្ជីអវត្តមានគ្មានច្បាប់ ជារៀងរហូត ដោយពុំមានការយោគយល់ និស្សិតដែលកំពុងមានជំងឺឡើយ ។

តាមបទបញ្ជាផ្ទៃក្នុងបានកំណត់ថា និស្សិតអវត្តមាន៦ដង អាចប្រឡងសងបាន តែ៧ដងឡើងទៅមិនអាចប្រឡងសងបានទេ ពោលគឺ ត្រូវរៀនសងឆ្នាំក្រោយវិញ ។ ក្នុងនោះ និស្សិត រិទ្ធ មេត្តាអនុជ អវត្តមានចំនួន៧ដង ដោយសារតែលោក អ៊ុន សក្កដា មិនទទួលយកលិខិតសុំច្បាប់ទេ ទោះជាមានមូលហេតុជំងឺក៏ដោយ ហើយនៅពេលនិស្សិត រិទ្ធ មេត្តាអនុជ ទៅអង្វរ ដើម្បីប្រឡងសងវិញ នោះ បែរជាត្រូវលោក អ៊ុន សក្កដា ប្រើពាក្យសម្តីមិនសមរម្យ បែបអសីលធម៌ និង បដិសេធការស្នើសុំ ប្រឡងសងវិញ របៀបដាច់ខាតដូចជំនាន់ប៉ុលពត ក្នុងអំឡុងឆ្នាំ១៩៧៥ យ៉ាងដូច្នោះដែរ ។

យោងតាមសកម្មភាពបែបនេះ អាណាព្យាបាលនិស្សិត រិទ្ធ មេត្តាអនុជ បានសំណូមពរដល់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងៗ ទៀតជួយពិនិត្យមើលករណីនេះផង ដើម្បីឲ្យប្រាកដថា វិស័យអប់រំនៅកម្ពុជា គ្មានមនុស្សដូចលោក អ៊ុន សក្កដា ដែលគ្មានសីលធម៌ គ្មានមនោសញ្ចេតនា ដែលមិនសក្ដិសមធ្វើជាសាស្ត្រាចារ្យ នៅសាលាច្បាប់ តទៅទៀតទេ ។

អាណាព្យាបាលបានបញ្ជាក់ជូនបន្ថែមថា និស្សិត រិទ្ធ មេត្តាអនុជ ភេទស្រី មានទីលំនៅក្នុងខណ្ឌដង្កោ ដែលជិះម៉ូតូរយៈពេលជាងមួយម៉ោងទើបដល់សាលាច្បាប់ ។ ចំណែកឪពុកទៀតសោត ជាមន្ត្រីនគរបាលចូលនិវត្តន៍ បានតស៊ូខិតខំរកលុយកាក់ឲ្យកូនរៀនសូត្រទាំងលំបាក បែរជាលោក អ៊ុន សក្កដា គ្មានមេត្តាធម៌ បន្តិចណាសោះ ដូចជាមនុស្សរស់នៅជំនាន់ប៉ុលពត យ៉ាងដូច្នេះដែរ៕

1111

លិខិតមិត្តអ្នកអាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print