មន្រ្តីជំនាញ​«ក.ប.ប.»​ ចុះត្រួតពិនិត្យទីតាំងផលិតប្រហុក​ ផ្អក​ មួយកន្លែងនៅស្រុកឯកភ្នំ រកឃើញថាការផលិត កែច្នៃ វេចខ្ចប់ មិនទាន់មានអនាម័យ

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ នាយកដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»  បានឱ្យដឹងនៅរសៀល​ថ្ងៃ​សៅរ៍​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ថា៖​ មន្រ្តីអធិការកិច្ចម្ហូបអាហារ នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ខេត្តបាត់ដំបង សហការជាមួយមន្រ្តីមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី កាលពីថ្ងៃទី២៤ ខែតុលាថ្មីៗនេះ​ បានចុះត្រួតពិនិត្យទីតាំងផលិតប្រហុក ផ្អកមួយកន្លែង ដែលមានអាស័យដ្ឋានស្ថិតនៅផ្សារប្រហុក ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ មន្រ្តីជំនាញបាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ ដើម្បីធ្វើការវិភាគបឋមនៅនឹងកន្លែងផងដែរ។ ការពិនិត្យត្រូវបានផ្តោតលើការប្រើប្រាស់សារធាតុគីមីហាមឃាត់ អនាម័យទូទៅនៃកន្លែងផលិត កន្លែងស្តុក ច្រវ៉ាក់ផលិតកម្ម វត្ថុធាតុដើម និងផលិតផលសម្រេចផងដែរ។

ផ្អែកតាមលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីអធិការកិច្ចបានរកឃើញថា ៖ 

               ការផលិតពុំទាន់មានច្បាប់អនុញ្ញាត ប្រកបអាជីវកម្មនៅឡើយ

               ការផលិត កែច្នៃ វេចខ្ចប់ មិនទាន់បានសមស្របតាមលក្ខខណ្ឌតម្រូវផ្នែកអនាម័យ 

               ទីតាំងផលិតមិនទាន់សមស្រប និងគ្មានអនាម័យ

               ផលិតផលពុំទាន់អនុវត្តបានលក្ខខណ្ឌនៃការវេចខ្ចប់។

ជាមួយគ្នានេះ មន្រ្តីជំនាញបានអប់រំ ណែនាំដល់ម្ចាស់អាជីវកម្មមកឱ្យ កែតម្រូវនូវចំណុចខ្វះខាតដែលមន្រ្តីជំនាញបានរកឃើញ និងបានណែនាំអំពីលក្ខខណ្ឌតម្រូវមួយចំនួនពាក់ព័ន្ធនឹងការផលិត ម្ហូបអាហារ ដើម្បីឱ្យមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ។ បន្ថែមពីនេះ មន្រ្តីជំនាញបានដកយកគំរូផលិតផលមួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការវិភាគឡើងវិញ។ 

     

ឆ្លៀតក្នុងឱកាសនេះ អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់អ្នកផលិត អ្នកកែច្នៃផលិតផលម្ហូបអាហារទាំងអស់ សូមផលិត និងកែច្នៃម្ហូបអាហារអនុលោមតាម គោលការណ៍ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងលក្ខខណ្ឌតម្រូវនានា ដែលកំណត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពជូនអ្នកប្រើប្រាស់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print