លោកXi Jinpingផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះកិច្ចការស៊ីវិល

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នាពេលថ្មីៗនេះ លោកXi Jinpingប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះកិច្ចការស៊ីវិលដោយថ្លែងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រព័ន្ធកិច្ចការស៊ីវិលបានយកចិត្តទុកដាក់អនុវត្តនូវសេចក្តីសម្រេចិត្តនិងការរៀបចំរបស់គណៈកម្មាធិការមជ្ឈិមបក្ស អនុវត្តមុខងារយ៉ាងជាក់ស្តែង គ្រប់ការងារទទួលបានវឌ្ឍនភាពថ្មី ដែលបានបម្រើស្ថានការណ៍ទូទៅរបស់បក្សនិងរដ្ឋប្រកបដោយប្រសិទ្ធភាព។

លោកXi Jinpingបានសង្កត់ធ្ងន់ថា ការធ្វើទំនើបកម្មតាមបែបផែនចិនគឺចាត់ទុកជីវភាពរស់នៅរបស់ប្រជាជនជាអាទិភាព។ដំណើរថ្មីក្នុងយុគសម័យថ្មី គ្រប់គណៈកម្មការបក្សនិងរដ្ឋបាលត្រូវតែប្រកាន់ខ្ជាប់នូវការតម្កល់ប្រជាជនជាអាទិភាព បង្កើនការដឹកនាំរបស់បក្សកុម្មុយនីស្តចិនចំពោះកិច្ចការស៊ីវិល ដោះស្រាយឱ្យបានល្អនូវបញ្ហាផលប្រយោជន៍ដ៏ផ្ទាល់បំផុតនិងមានភាពជាក់ស្តែងបំផុតដែលប្រជាជនយកចិត្តទុកដាក់បំផុត ដើម្បីជំរុញបុព្វហេតុកិច្ចការស៊ីវិលឱ្យអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាបន្តបន្ទាប់។គ្រប់ស្ថាប័នកិច្ចការស៊ីវិលគ្រប់ជាន់ថ្នាក់ត្រូវតែប្រកាន់ខ្ជាប់នូវការដឹកនាំរបស់បក្សកុម្មុយនីស្តចិន បង្កើនការកសាងបក្សកុម្មុយនីស្តចិន ធ្វើឱ្យកំណែទម្រងនិងច្នៃប្រឌិតថ្មីឱ្យកាន់តែមានភាពស៊ីជម្រៅ ធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធរបបនិងគោលនយោបាយ  ប្រព័ន្ធសេវាកម្មនិងធានារ៉ាបរ៉ង ប្រព័ន្ធត្រួតពិនិត្យនិងគ្រប់គ្រង ប្រព័ន្ធសង្គមចូលរួម ខិតខំប្រឹងប្រែងជំរុញនិងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រជាតិសម្រាប់ឆ្លើយតបនឹងកំណើនប្រជាជនវ័យចំណាស់ ខិតខំប្រឹងប្រែងលើកកម្ពស់កម្រិតនៃការជួយជ្រោមជ្រែងក្នុងសង្គម សុខុមាលភាពសង្គម កិច្ចការសង្គមនិងការងារគ្រប់គ្រងសង្គម ធ្វើយ៉ាងសកម្មនូវរឿងដ៏ល្អធ្វើកិច្ចការជាក់ស្តែងនិងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ដើម្បីរួមចំណែកសម្រាប់ការជំរុញការកសាងប្រទេសខ្លាំងក្លាតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិននិងការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតចិនឡើងវិញ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print