តើគណបក្សកាន់អំណាចរបស់ប្រទេសជប៉ុនអាចទទួលបានអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតសកលដែរឬទេ?

ចែករំលែក៖

ចាប់ពីម៉ោង 7:00 ព្រឹក ថ្ងៃទី 27 ខែតុលា ម៉ោងនៅប្រទេសជប៉ុន ការិយាល័យបោះឆ្នោតជាង 45,000 នៅទូទាំងប្រទេសត្រូវបានបើកជាផ្លូវការសម្រាប់អ្នកបោះឆ្នោត។ ការផ្តោតសំខាន់នៃការបោះឆ្នោតសកលនេះ គឺថាតើសម្ព័ន្ធបក្សកាន់អំណាចអាចទទួលបានអាសនៈភាគច្រើន និងបន្តរដ្ឋាភិបាលចម្រុះរបស់ខ្លួន ឬថាតើគណបក្សប្រឆាំងនឹងបង្កើនអំណាចរបស់ខ្លួន។

ការបោះឆ្នោតសភាមុនអាណត្តិនៅក្នុងប្រទេសជប៉ុន ដើម្បីសម្រេចលើជោគវាសនានៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Shigeru Ishiba នៅក្នុងការបោះឆ្នោតមួយដែលត្រូវបានគេរំពឹងថាគណបក្សរបស់លោកអាចនឹងទទួលបានលទ្ធផលដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ២០០៩មក។
ការស្ទង់មតិនាពេលថ្មីៗនេះ បានបង្ហាញថា គណបក្សប្រជាធិបតេយ្យសេរី (LDP) និងគណបក្សជាដៃគូក្នុងក្រុមចម្រុះរបស់ខ្លួន ទំនងជាអាចនឹងថយចុះសំឡេងភាគច្រើន ក្រោយរួមរឹតដោយរឿងអាស្រូវពុករលួយ និងវិបត្តិអតិផរណា ឬរហូតឈានដល់ការបិទបញ្ចប់ការក្ដាប់អំណាចផ្ដាច់មុខដឹកនាំប្រទេសរបស់ LDP ក៏ថាបាន។ បើតាមការស្ទង់មតិធ្វើឡើងដោយសារព័ត៌មានជប៉ុន Yomiuri Shimbun ចេញផ្សាយកាលពីថ្ងៃសុក្រកន្លងទៅនេះ គណបក្ស LDP និងគណបក្សជាដៃគូក្នុងក្រុមចម្រុះរបស់ខ្លួន អាចនឹងពិបាកនៅក្នុងការដណ្ដើមឱ្យបានអាសនៈ២៣៣ នៅក្នុង សភាជាន់ទាប ដែលជាសំឡេងភាគច្រើនចាំបាច់។
ដូច្នេះប្រសិនបើការថយចុះអាសនៈភាគច្រើននេះពិតជាកើតឡើងដូចជាការស្ទង់មតិមែននោះ វានឹងបង្ខំឱ្យលោក Ishiba ដែលទើបតែឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបានមួយខែ អាចនឹងធ្វើការចរចាសម្រុះសម្រួលបែងចែកអំណាចជាមួយគណបក្សតូចៗ បើទោះជាគ្មានការស្ទង់មតិណាមួយបង្ហាញថា LDP នឹងខ្ទាតចេញពីអំណាចក៏ដោយ។
ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៥៥ គណបក្ស LDP បានកាន់អំណាចនៅប្រទេសជប៉ុន សឹងជាប់មករហូត លើកលែងតែកាលពីចន្លោះឆ្នាំ១៩៩៣-១៩៩៤ និង២០០៩-២០១២។ លោក Ishiba មានអាយុ ៦៧ឆ្នាំ ក្រោយបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសលោក Fumio Kishida បានប្រកាសរំលាយសភា កាលពីដើមខែតុលាកន្លងទៅ ដើម្បីរៀបចំការបោះឆ្នោតសភាមុនអាណត្តិនៅថ្ងៃទី២៧ ខែតុលានេះ៕ដោយធីរីណា

...

រូប​ថត​: VOV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print