ភ្នំពេញ៖ បុរសម្នាក់ បានបេីក រថយន្ដ ស៊េរី ទំនើប LANDE ROVER DEFENDERមួយគ្រឿងចុះពីលើស្ពានអាកាសសម្តេចតេជោ ឆ្ពោះទៅផ្លូវ៦០ម៉ែត្រយ៉ាងលឿន ខណៈបើកមកដល់ចុងស្ពានស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកTOYOTA HILUX VIGO បួងចង្កូតបត់ពីមុខក៏ជ្រុលទៅបុកពេញទំហឹងប៉ើងខ្ទប់របាំងថ្មបន្ថែមបណ្តាលឲ្យបាក់២កង់។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដែរបាន កេីត ឡេីង កាលពីវេលាម៉ោង ៩និង ៣០នាទីយប់ថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២៤ស្ថិត តាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចាក់ អង្រែលេីខណ្ឌមានជ័យ ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក
TOYOTA HILUX VIGO ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2R-5670 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវក្រោមស្ពានសម្តេចតេជោឆ្ពោះទៅផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើងមកត្បូង ខណះពេលបើកមកដល់ចំនុចកើតហេតុចុងស្ពាន បានបួងចង្កូតបត់ឆ្វេងឆ្លងផ្លូវចូលទៅក្នុងអាគារចិនមួយកន្លែង ពេលឆ្លងដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញមានរថយន្ដ ស៊េរីទំនើបមួយគ្រឿងទៀតម៉ាក LANDE ROVER DEFENDER ពណ៌សពាក់ ផ្លាក លេខ កម្ពុជា XYZ.0168 បេីកបរដោយបុរសម្នាក់ចុះពីលើស្ពានសម្តេចតេជោឆ្ពោះទៅផ្លូវ៦០ម៉ែត្រដូចគ្នាយ៉ាងលឿន ខណះបើកចុះមកដល់ចំណុវកើតហេតុក៏អកហ្សឺជាន់ហ្រ្វាំងមិនទាន់ជ្រុលទៅបុករថយន្ត TOYOTA HILUX VIGOចំពីក្រោយចំហៀងខាងឆ្វេង ប៉ើងទៅផ្ទះរបាំងថ្មបន្ថែមខូចខាតអស់២កង់ ចំណែករថយន្តរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីររឿងទៅរក្សាទុករង់ចាំឲ្យភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ